កែវ ពេជ្រពិសី បានឃើញមុខកូនប្រុសដំបូងហើយ ឯឈ្មោះវិញក៏ពីរោះទៀត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានជ្រាបហើយពីតារាសម្ដែងស្រី កែវ ពេជ្រពិសី ដែលបានជួបនឹងស្នេហ៍ពិត ដោយបានសម្រេចចិត្តភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរតាំងពីខែឧសភា ឆ្នាំ ២០២០ មកម្ល៉េះ ដែលគូដណ្តឹងរបស់នាងជាអណិកជនខ្មែររស់នៅប្រទេសកាណាដា ។ ដោយសារតែស្ថានភាពស្រុកទេសមិនអំណោយផលព្រោះតែជំងឺកូវីដ-១៩ តារាស្រីរូបនេះ ក៏មិនបានកំណត់ថ្ងៃចូលរោងការនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗ បន្ទាប់ពីភ្ជាប់ពាក្យជាង ១ ឆ្នាំកន្លងទៅ តារាស្រីរូបនេះក៏បានបង្ហាញឱ្យដឹងថា អ្នកនាងកំពុងតែពពោះកូនដំបូងហើយ ដែលជាតំណក់ឈាមរបស់គូដណ្ដឹងអណិកជនរូបនោះ ហើយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាង កែវ ពេជ្រពិសី បានសម្រាលកូនប្រុសរួចរាល់ហើយដែរ ដោយមានឈ្មោះ Dura Peou។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីសម្រាលកូនប្រុសដំបូងហើយនោះ អ្នកនាង កែវ ពេជ្រពិសី និង អូន Dura ក៏ត្រូវបានមហាជន មិត្តក្រៅ និង ក្នុងសិល្បៈជាច្រើនក៏ជូនពរឱ្យពួកគេមានសុខភាពល្អផងដែរ៕