អ្នកជំ.ងឺកូ.វីដ-១៩ សម្រាលបានកូនភ្លោះទ្រលុកទ្រលន់ ២ រូប ដោយជោគជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរីករាលដាលជំ.ងឺកូ.វីដ-១៩ នៅកម្ពុជា នាំឱ្យមានការបិទខ្ទប់តំបន់ហានិភ័យជាហូរហែ និង មានអ្នកជំ.ងឺជាច្រើន ត្រូវសម្រេចចិត្តឡើងឡានពេទ្យទៅព្យាបាលជំ.ងឺរាតត្បាតដ៏កាចសា.ហាវមួយនេះជាបន្តបន្ទាប់ ដែលក្នុងនោះមានទាំងចាស់ជរា កុមារា-កុមារី យុវជន ក៏ដូចជាស្ត្រីមានផ្ទៃពោះផងដែរ ដែលពេលខ្លះឈានដល់ការសម្រាលកូននៅមន្ទីរពេទ្យតែម្ដងក៏មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ មានករណីស្ត្រីមានផ្ទៃពោះគ្រប់ខែ វ័យ ៣៥ ឆ្នាំមួយរូប ដែលបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យ យុទ្ធជនអាវស ផ្នែកសម្ភព នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) បានជួយសម្រាលកូនភ្លោះតាមធម្មជាតិ ជូនស្ត្រីខាងលើ បានដោយជោគជ័យ។ ក្នុងនោះ ក្រុមគ្រូពេទ្យសម្រាលបានកូនប្រុសទី ១ ទម្ងន់ ២,៨ គ.ក និង កូនប្រុសទី ២ ទម្ងន់ ៣,១គ.ក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានដំណឹងនេះ មហាជននាំគ្នាអរគុណ និង កោតសរសើរ ដល់ក្រុមគ្រូពេទ្យយុទ្ធជនអាវស ផ្នែកសម្ភព នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ដែលបានជួយសម្រាលកូនរបស់ស្ត្រីខាងលើប្រកបដោយជោគជ័យ ខណៈរាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យ គឺឥតគិតថ្លៃ សម្រាប់ពលរដ្ឋគ្រប់ៗគ្នា និង គ្មានការរើសអើងនោះឡើយ៕