កំុចេះតែហ៊ាន! បន្លំធ្វើប្រុសស្អាតក្នុងហ្វេសបុក ឆាតទៅស្រីៗ អោយធ្វើតាមខ្លួន ចុងក្រោយសួរនាំទើបដឹងថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យម្នាក់មានឈ្មោះពិត មាស ចាន់ប៊ុណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មានជំនាញបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ account fake ជាច្រើន ដេីម្បីធ្វើសកម្មភាពបោកប្រាស់នារីៗ និងស្រ្ដីមួយចំនួនឱ្យលង់ជឿជាក់ ព្រមធ្វេីតាមលក្ខខណ្ឌមួយចំនួន(👳) ចុងក្រោយក្លាយជាចំណាប់ខ្មាំងរបស់ជនសង្ស័យនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះដោយកិច្ចសហការពីជនរងគ្រោះជាច្រើននាក់និងបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការសម្របសម្រួលនីតិវិធីពី អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តកំពង់ស្ពឺ បានបន្ដស្រាវជ្រាវនិងសហការជាមួយនគរបាលខេត្ដបន្ទាយមានជ័យ ធ្វើការឃា.ត់ខ្លួនមុខសញ្ញាសង្ស័យបាននៅគោលដៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចំពោះមុខ ជនសង្ស័យបានឆ្លើយទទួលស្គាល់ថា សកម្មភាពបោកប្រាស់នារី និងស្រ្ដីមួយចំនួនតាមរយៈប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម facebook account fake គឺខ្លួនពិតជាបានធ្វេីសកម្មភាពដោយផ្ទាល់និងចេះជំនាញយ៉ាងពិតប្រាកដខ្លួនបានបង្កេីត account fake ចំនួន ១៥ ដេីម្បីធ្វើសកម្មភាពទាក់ទងបោកប្រាស់នារី និងស្រ្ដីមួយចំនួន អោយលង់ជឿជាក់ថាខ្លួនជាប្រុសស្អាត និងជាអ្នកមានចិត្ដស្មោះ…,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នជនសង្ស័យត្រូវបានចៅក្រមសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ រង់ចាំការជំនុំជំម្រះទោសនៅពេលបន្ទាប់..; សំណូមពរ ៖ ក្នុងនាមសមត្ថកិច្ចស្នេីសុំបងប្អូនពលរដ្ឋខ្មែរ ពិសេសនារីក្មេងៗ និងស្រ្ដីមួយចំនួន គួរតែពិចារណាឱ្យបានច្បាស់ មុនពេលដែលខ្លួនបានបង្កេីតទំនាក់ទនង ជា friends ជាមួយនរណាម្នាក់តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ណាមួយ ? ពិសេសកុំចាញ់បោកលេី profile រូប ប្រុសស្អាត – ស្រី ស្អាត ព្រោះជាអន្ទាក់ស្នេហ៍កម្ម..៕