ទុក្ខជាន់ទុក្ខ! វង្ស ណយ និង ជា ស្រួច កំពុងតែលំបាកផង ត្រូវអ្នកនៅជាមួយធ្វើរឿងបែបនេះដាក់ខ្លួន…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករប្រដាល់គុណខ្មែរ វង្ស ណយ កាលពីយប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួន អំពីករណីដែលខ្លួនត្រូវបានអ្នកនៅជាមួយ លួចម៉ូតូចំនួនមួយគ្រឿង និង ប្រាក់ថ្លៃងៀតក្របីប្រមាណជា ៥០ ម៉ឺនរៀល មិនតែប៉ុណ្ណោះអ្នកដែលលួចម៉ូតូរូបនោះ ថែមទាំងបានលួចម៉ូតូ លោក ជា ស្រួច ផងដែរ ដែលបានស្នាក់នៅជាមួយគ្នា ក្នុងគេហដ្ឋាន កីឡាករប្រដាល់គុណខ្មែរ វង្ស ណយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូប្រមាណជាង ១ នាទី វង្ស ណយ និង ជា ស្រួច បានរៀបរាប់ឱ្យបានដឹងថា ខ្លួនបានស្គាល់បុរសម្នាក់ជាម្ចាស់ហាងខោអាវមួយ នៅខេត្តកំពង់ចាម ដោយបែកបាក់ជាមួយប្រពន្ធ ក៏ពឹងពាក់មកស្នាក់អាស្រ័យជាមួយលោក។ ដោយក្ដីអាណិត វង្ស ណយ ក៏បានផ្ដល់ឱកាសឱ្យបុរសរូបនោះ ដឹកងៀតក្របី ជាមួយលោក ជា ស្រួច ដើម្បីបានប្រាក់កម្រៃយិតយោងជីវភាពរស់នៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យស្ដាយ ស្រាប់តែពេលនេះ ជនសង្ស័យខាងលើ បានលួចម៉ូតូម៉ាក Honda Wave របស់កីឡាករ វង្ស ណយ ចំនួន ១ គ្រឿង និង លុយងៀតក្របីចំនួន ៥០ ម៉ឺនរៀល ថែមទាំងបានយកម៉ូតូរបស់កីឡាករ ជា ស្រួច មួយគ្រឿងទៀត គឺម៉ាក វីវ៉ា កញ្ចាស់ ដែលរាល់ថ្ងៃលោកមានតែម៉ូតូកញ្ចាស់មួយគ្រឿងនេះទេ គ្រាន់បានជាទីពឹងដឹកជញ្ជូនងៀតក្របីរកកម្រៃចិញ្ចឹមជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយ កីឡាករប្រដាល់គុណខ្មែរទាំង ២ រូប បានស្នើឱ្យពលរដ្ឋដែលបានឃើញ ជួយឃាត់ជនសង្ស័យខាងលើ និង ម៉ូតូទុកផង ព្រោះខ្លួនមានតែម៉ូតូនេះហើយជាទីពឹងក្នុងការប្រកបរបរចិញ្ចឹមជីវិត និង សូមការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ជួយវែកមុខចាប់ជនសង្ស័យឱ្យបាន ដើម្បីឱ្យខ្លួនបានទទួលម៉ូតូត្រឡប់មកវិញ៕