នេះជាមូលហេតុដែល ប៊ុនលាភ ចូលចិត្តប្រើជីវិតសាមញ្ញៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានជ្រាបហើយពីតារាសម្ដែងប្រុសជើងចាស់ លោក ហេង ប៊ុនលាភ មួយរយៈធំចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់ផ្ដាច់ខ្លួនកាន់តែឆ្ងាយពីវិស័យសិល្បៈ ដោយគេមិនសូវឃើញលោកបង្ហាញវត្តមានចូលរួមសម្ដែងខ្សែភាពយន្ត ឬ ចេញបទចម្រៀងថ្មីៗទៀតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងភាពស្ងប់ស្ងាត់បាត់មុខឈឹងពីសិល្បៈនេះ គេសង្កេតឃើញតារាសម្ដែងប្រុសរូបនេះ កំពុងតែសំងំប្រើជីវិតយ៉ាងសាមញ្ញៗបំផុតជាមួយក្រុមគ្រួសារពោរពេញដោយសុភមង្គល ដែលគេតែងឃើញបង្ហោះរូបភាព និង បង្ហាញសកម្មភាពភាគច្រើន នៅតែវាលស្រែវាលចម្ការ ពិសេសជិះឡានចាស់តែមួយជាប្រចាំថ្ងៃ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រគ្រប់គ្នាតែងមានចម្ងល់ ថាហេតុអ្វីបានជាលោក សុខចិត្តចោលជីវិតសិល្បៈមានឈ្មោះល្បីល្បាញ ទៅប្រើជីវិតបែបនេះវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ បើតាមកិច្ចសម្ភាសជាមួយនឹង Tara News តារាប្រុសរូបនេះ ក៏បានធ្វើការទម្លាយពីមូលហេតុច្បាស់ៗទាក់ទិនរូបលោកដែលចូលចិត្តប្រើជីវិត និង បង្ហាញសកម្មភាពយ៉ាងសាមញ្ញបែបនេះថា ៖ «តាមពិតទៅប្រើជីវិតសាមញ្ញ ហើយចរិតសាមញ្ញ បានជីវិតស្រួលរស់នៅ ហើយមានញាតិច្រើន ហើយជាគោលដៅរបស់ខ្ញុំ គឺគ្មានអ្វីជាងញាតិនោះទេ អ៊ីចឹងភាពអួតអាងអ្វីហ្នឹង គឺវាដូចអត់មានផលប្រយោជន៍អ្វីសម្រាប់យើងផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ លោកក៏បានរៀបរាប់បន្តទៀតថា ៖ «ហើយមួយទៀត ខ្ញុំក៏គ្មានអ្វីអួតអាងផង គឺគ្មានទ្រព្យគ្មានសម្បត្តិអ្វីនោះទេ គ្រាន់តែមានមួយរស់ៗដូចគេដូចឯង និយាយទៅអត់មានទ្រព្យមានអ្វីត្រូវបង្ហាញ គឺធម្មតាៗអ៊ីចឹង ហើយឡាន Camary របស់ខ្ញុំហ្នឹង ជាឡានមួយដែលខ្ញុំទិញតាំងពីឆ្នាំ ២០០១ ហើយមូលហេតុជិះតែឡានហ្នឹង ទី ១ គឺអ្វីដែលយើងអាចរក្សាវាបាន ហើយបើយើងលក់វាទៅក៏គ្មានបានប៉ុន្មាន ហើយជាឡានអនុស្សាវរីយ៍មួយ ដែលជិះទៅច្រៀងតាមព្រំដែន ភ្នំព្រឹក ប៉ោយប៉ែត ហើយមានប្រវត្តិច្រើនជាមួយយើង អ៊ីចឹងយើងចេះតែថែរក្សាវាទៅ»៕