ស្ងាត់មួយរយៈ! កូនប្រុស របស់អ្នកនាង ឱក សុគន្ធកញ្ញា គឺ ឆលី កាន់តែធំ ហើយរូបរាងតែសង្ហាទៀត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយដល់ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ប្រិយមិត្តច្បាស់ជាស្គាល់ហើយថា អ្នកនាងជាតារាស្រីមួយរូប មានសមត្ថភាពច្រៀងបានយ៉ាងពីរោះ គួរឲ្យចង់ស្ដាប់ និងកំពុងមានឥទ្ធិពលខ្លាំងក្នុងស្រទាប់ដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ ក្រៅពីមានទេពកោសល្យសិល្បៈយ៉ាងសម្បូរបែបហើយនោះ ឱក សុគន្ធកញ្ញា ក៏មានរូបសម្បត្តិស្រស់ស្អាតមិនណយដែរ ខណៈសព្វថ្ងៃនេះ នាងមានវ័យកាន់តែដើរទៅមុខ ហើយថែមទាំងមានគ្រួសារ មានកូនមួយរួចទៅហើយក៏ដោយ ប៉ុន្តែការថែរក្សាសម្ផស្ស និងការលេងស្ទីលតែងខ្លួនរបស់អ្នកម៉ាក់សម័យថ្មីរូបនេះ នៅតែស្អាតខ្ញង់ៗមិនចាញ់កាលក្រមុំឡើយ ពិសេសគឺកាន់តែស៊ិចស៊ីជាងមុនផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលែកក្រលេកមកមើលកូនប្រុសដំបូងរបស់ អ្នកនាង ឱក សុគន្ធកញ្ញា ដែលមានឈ្មោះថា ឆលី ពេលនេះគឺកាន់ធំ ហើយរូបរាងកាន់តែសង្ហាតាំងតែពីក្មេងទៅហើយ ធ្វើឲ្យមហាជនពិតជាចាប់អារម្មណ៍ ជាពិសេសគឺរូបភាពប៉ុន្មានសន្លឹកចុងក្រោយនេះតែម្តង៕ សូមមើលរូបខាងក្រោមនេះ ៖