វាសនាមិនឃើញ! ម្ចាស់បទ មិនស្រលាញ់អូនមិនបាន ធ្លាក់ខ្លួនខ្លាំង តែ៣ឆ្នាំក្រោយ លោក ចាន់ សម័យ ផ្លាស់ប្តូរខ្លួនរហូតកាន់តំណែងជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចប្រិយមិត្តបានដឹងហើយថា កាលពី៣ឆ្នាំមុន តារាចម្រៀងប្រុស លោក ចាន់ សម័យ ជួបការខ្វះខាតខ្លាំងធ្លាក់ខ្លួន ស្ទូចត្រី ដើម្បីចិញ្ចឹមនោះ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ថែមទាំងមានជំងឺ ប្រចាំកាយថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ លោក ចាន់ សម័យ ក៏ត្រូវបានមហាជនមិនតិចនោះទេ បាននាំគ្នាជួយជាថវិកាក្នុងព្យាបាល ក៏ដូចជាទប់ទល់នឹងជីវភាពប្រចាំថ្ងៃរបស់ខ្លួន ក្នុងការមានជីវិតរស់នៅជាថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងព្រោះតែការជួយពីមហាជនទាំងឡាយ និងការខិតខំប្រឹងប្រែងរបស់ខ្លួនផងនោះ ក្រោយពេល ៣ ឆ្នាំមក ពេលនេះ លោក ចាន់ សម័យ បានងើបចេញពីភាពក្រីក្រ និងបានក្លាយទៅជា នាយប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យមួយមានឈ្មោះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន C. D. Land។ ក្រោយឃើញបែបនេះ មហាជនពិតជាសរសើរនៅការតស៊ូរបស់លោក ចាន់ សម័យ ដែលចេះខិតខំរហូតបានជោគជ័យដូចពេលបច្ចុប្បន្ននេះ និងអាចជួយគ្រួសារលោកអោយបានធូរធាររស់នៅសុខសាន្តជាងមុនផងដែរ៕