ក្រោយឃើញបុគ្គលល្បីៗសម្រេចចិត្តទៅបួស ជាបន្តបន្ទាប់ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ពោលពាក្យដ៏មានន័យបែបនេះថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលបានដឹងស្រាប់ហើយថា ទំនាក់ទំនងក្នុងគ្រួសាររបស់ អ្នកនាង ទ្រី ដាណា និងស្វាមី ហាក់មានបញ្ហារង្គោះរង្គើលជាខ្លាំង ដោយក្នុងនោះ មានការបញ្ចេញវីដេអូបកស្រាយម្តងម្នាក់ ថែមទៀតផង មិនតែប៉ុណ្ណោះ ថ្មីៗនេះ ស្វាមីរបស់ អ្នកនាង ទ្រី ដាណា ក៏ត្រូវបានគេទម្លាយថា កំពុងតែរើសយកព្រះធម៌ ដើម្បីរំងាប់សេចក្តីទុក្ខផងដែរ ក្រោយពេល រូបនាងបដិសេធមិនឲ្យស្វាមី ឈានជើងចូលក្នុងផ្ទះវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញ ស្វាមីរបស់អ្នកនាង ទ្រី ដាណា រើសផ្លូវធម៌រំងាប់សេចក្តីទុក្ខ យ៉ាងដូច្នេះ ធ្វើឲ្យមហាជន នឹកឃើញ ដល់បុគ្គលល្បីៗក្នុងសង្គម ទាំំង៤នាក់នេះ ក៏បានរើសយកវិធីបែបនេះ។ជាមួយគ្នានេះ មហាជនក៏គិតថា រឿងនេះជា ការគាប់ជួនខ្លាំងណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារអ្នកទាំង៤ សុទ្ធតែ សម្រេចចិត្តសាងផ្នួស ក្រោយពេល មានទំនាស់ជាមួយភរិយា មិនតែប៉ុណ្ណោះ ទំនាស់វិវាទរបស់គូស្វាមីភរិយារបស់ អ្នកទាំង៤នាក់នេះ សុទ្ធតែ ធ្វើឲ្យកក្រើកសង្គមដូចគ្នា លើសពីនេះទៅទៀត ក្រោយពេល សឹកមកវិញ លទ្ធផលក៏មិនខុសគ្នាដែរ ហាក់ដូចជា ស្ងប់ស្ងាត់មិនសូវមានបងប្អូន ខ្វាយខ្វល់ដូចពេលមុនឡើយ។ក្រោយដឹករឿងខាងលើហើយ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះវីដេអូរបស់បុគ្គលខាងលើទាំងអស់ និងភ្ជាប់ជាមួយសារដ៏មានន័យថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

<< ខ្ញុំឃើញច្រើនហើយអ្នកមានវិប្បដិសារីរត់ទៅយកទីអារាមសាសនាសាង ផ្នួស ជាសាមណេរ ឬភិក្ខុ ដើម្បីឲ្យបានចិត្តស្ងប់នោះ ខ្ញុំសួរមិត្តរួមហ្វេសប៊ុកថាអ្នកទាំងអស់ក្នុងរូបនេះតើបានសុខហើយឬនៅ ? ចំណែកខ្ញុំគិតថាក្រោយសឹកពីសាមណេរ ឬសឹកពីភិក្ខុមកដល់ពេលនេះនៅតែមានសង្គាមពាក្យសម្ដីដូចព្យុះក្នុងគ្រួសារមួយបើគ្មានការអភ័យទោសដល់គ្នានោះទេវាគ្មានសេចក្ដីសុខឡើយក្រុមគ្រួសារបើមានអ្នកអំនួតហើយគ្រួសារនោះវិនាសគឺមានតែអញ់គ្មានឯង។ ខ្ញុំនៅចាំពាក្យឪពុកម្ដាយខ្ញុំថាអណ្ដាតជាអាទិ៍ កន្លង សុខផង ទុក្ខផងក៏ព្រោះអណ្ដាត កូនមុននិងប្រើវាទៅលើប្ដីប្រពន្ធត្រូវគិតឲ្យបានយូរកុំអំនួតយើងក្នុងត្រកូលនេះទើបកូនបានសុខ។ >>