បុរសរហ្ស័សនាម “តាហ្សង់” ដែលធ្លាប់រស់នៅក្នុងព្រៃជាង៤០ឆ្នាំ បានទទួលមរណភាពហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វៀតណាម៖ បុរសម្នាក់ឈ្មោះថា Hovan Lang និងត្រូវបានគេដាក់រហ្ស័សនាមឲ្យថា “តាហ្សង់” (បុរសរស់នៅព្រៃភ្នំ) ក្រោយពីគាត់ធ្លាប់បានរស់នៅក្នុងព្រៃមួយកន្លែងនៃខេត្ត Quang Ngai ប្រទេសវៀតណាម អស់រយៈពេលជាង៤០ឆ្នាំមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវីដេអូឯកសារមួយបានឲ្យដឹងថា កាលពីឆ្នាំ១៩៧២ ឪពុករបស់គាត់បានភៀសខ្លួនចេញពីសង្គមទំនើប នៅពេលដែលប្រពន្ធ ត្រូវបានសម្លា.ប់ដោយការវា.យប្រ.ហារតាមអាកាសរបស់សហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក្រោយមក ការរស់នៅក៏ចាប់ផ្ដើមផ្លាស់ប្ដូរ ដោយរស់នៅពឹងផ្អែកលើផ្លែឈើ ទឹកឃ្មុំ កណ្ដុរ ពស់ ស្វា និងកង្កែបជាដើម។ ហើយប្រហែលជា៨ឆ្នាំមុន ទាំងបីនាក់ឪពុកកូន ត្រូវបានគេជួយសង្គ្រោះ និងនាំយកទៅកាន់ភូមិមួយដែលមានមនុស្សរស់នៅ និងចាប់ផ្ដើមជីវិតថ្មីបែបទំនើបតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជាអកុសល កាលពីថ្ងៃចន្ទកន្លងទៅនេះ គាត់ក៏បានទទួលមរណភាព ស្ថិតក្នុងអាយុ៥២ឆ្នាំ ដោយសារជំ.ងឺមហារី.កថ្លើម៕