គាំទ្រទេបើក្លាយជាការពិត? ស្ថាបត្យករកម្ពុជាមួយក្រុម ផ្ដួចផ្ដើមគំនិតបង្កើតទីក្រុង បូកបញ្ចូលរចនាបថបុរាណខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពជាច្រើនសន្លឹក ចេញពីគំនិតច្នៃប្រឌិតបង្កើតថ្មី ដោយក្រុមស្ថាបត្យករកម្ពុជាមួយក្រុម កំពុងត្រូវបានមហាជន ចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គម និងទទួលបានការគាំទ្រយ៉ាងផុលផុស។ រូបភាពទាំងនោះបង្ហាញពីសិល្បៈនៃការច្នៃប្រឌិតនឹកស្មានមិនដល់ តាមរយៈការបង្កើតគម្រោងប្លង់ទីក្រុងមួយឈ្មោះ «ខេមរៈសុវណ្ណភូមិ» ដោយលាយបញ្ចូលបែបសម័យ និងបុរាណ បង្កើតបានជាទីក្រុងដ៏អស្ចារ្យមួយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរូបភាពដែលដកស្រង់ចេញពី Group ​ស្ថាបត្យករអាស៊ី បានបង្ហាញប្លង់ទីក្រុងមួយ យករចនាបថបុរាណខ្មែរ ពីប្រាង្គប្រាសាទនានា ដូចជាប្រាសាទអង្គរ និងក្បាច់ចម្លាក់របស់ខ្មែរពីសម័យអង្គរ មកលាយបញ្ចូលជាមួយសំណង់អគារបែបទំនើបពិតជាស័ក្ដិសមស្អាតឥតខ្ចោះ ។ មហាជនបានលាន់មាត់ថា ប្រសិនបើគំនិតនៃការស្រមើស្រមៃមួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លាយជាការពិតតើដែនដីកម្ពុជានឹងរុងរឿងយ៉ាងណាទៅ ? ក្បាច់ចម្លាក់បុរាណខ្មែរ ដែលដកស្រង់ចេញពីកំពូល និងប្រាង្គប្រាសាទខ្មែរ ត្រូវបានយកមកច្នៃបង្កើតថ្មី ជាមួយអគារខ្ពស់ៗ បង្ហាញខ្លួនពេញទីក្រុង តើពេលនោះកម្ពុជានឹងល្បីខ្ទរខ្ទារយ៉ាងណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញនេះ គ្រាន់តែជាការច្នៃប្រឌិតរបស់យុវជនខ្មែរ តាមការស្រមៃរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែថ្ងៃអនាគតវាអាចកើតឡើងឬ យ៉ាងណាគ្មានអ្នកណាអាចដឹងមុននោះទេ ៕ ប្រភព Sabay News