និស្សិតស្រីខ្មែរ ថ្នាក់បរិញ្ញាបត្រ កំពុងសិក្សានៅប្រទេសចិនម្នាក់ រៀនក៏ពូកែ ពេលនេះ ទទួលមរណភាពទាំងវ័យក្មេង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសាររំលែកទុក្ខរបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញដំណឹងដ៏ក្រៀមក្រំ និងសោកស្ដាយយ៉ាងក្រៃលែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានទទួលដំណឹងអំពីមរណភាពរបស់ កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិនដែលបានទទួលអនិច្ចកម្ម ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងនៅថ្ងៃចន្ទ ៧កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ នៅឯប្រទេសចិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញា ណ ក្ខន្ធ កញ្ញា គួច ជា ដារីកា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕