សូមជ្រាប! ទាំងគ្រូ ទាំងសិស្ស ត្រូវធ្វើតេស្តរកកូ.វីដ មុនចូលរៀន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្ត​ព្រះសីហនុ បានជ្រើសរើស​យក​សាលា ដែលមាន​សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់​បានល្អ បើក​ដំណើរ ការសាកល្បង​បង្រៀន និង​រៀន​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា​នេះ​។ សាលារៀន នៅជាប់​មាត់សមុទ្រ ដែល​បើក​ដំណើរការ​ឡើងវិញ នាពេលនេះ គឺ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ចំនួន ៥​សាលា នៅតាម​ក្រុង​ស្រុក​ទាំង​៥ នៃ​ខេត្ត​ព្រះសីហនុ​។​ ការជ្រើសរើស​បើក​ដំណើរការ​សាកល្បង​សាលា​ទាំង​៥ រួមមាន​៖ ១. អនុ​-​វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ២. អនុវិទ្យាល័យ ព្រែក​ស្វាយ ក្រុង​កោះរ៉ុង ៣. វិទ្យាល័យ កែវផុស ស្រុក​ស្ទឹងហាវ ៤. អនុវិទ្យាល័យ ទួល​កែវ ស្រុក​ព្រៃនប់ និង​៥. អនុវិទ្យាល័យ ស្ទឹង​សំរោង ស្រុក​កំពង់សីលា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ការបើក​សាលា​សាកល្បង​ឡើងវិញ នៅ​សាលា​អនុវិទ្យាល័យ និង​វិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣​កញ្ញា​នេះ មាន​ចំនួន ២២​ថ្នាក់ មាន​លោកគ្រូ អ្នកគ្រូ​សរុប​ចំនួន ៥៣​នាក់ ស្រី ២២​នាក់ និង​សិស្ស​ថ្នាក់​ទី​១២ សរុប ១៩៥​នាក់ ស្រី ១០៤​នាក់​។ សិស្ស​ថ្នាក់​ទី​៩ មាន ២៤៨​នាក់ ស្រី ១១៤​នាក់​។ រដ្ឋបាលខេត្ត​ព្រះសីហនុ បានប្រកាសថា មុន​ចូលរៀន និង​បង្រៀន លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ ត្រូវយក​សំណាក​តេស្ត​រក​មេរោ.គ​កូ.​វីដ​-១៩ ជាមុនសិន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ ដែល​បាន​ពិនិត្យ​ដំណើរ​ការបើក​សាលារៀន​ឡើងវិញ​នេះ បាន​ណែនាំ​ដល់​លោកនាយក​សាលា​អនុ​-​វិទ្យាល័យ ហ៊ុន សែន មិត្តភាព ត្រូវមាន​ម៉ាស៊ីន​វាស់​កម្តៅ អាល់កុល ឬ​ជែ​ល កន្លែង​លាង​សម្អាត​ដៃ​នៅមុខ​ថ្នាក់រៀន​នីមួយៗ រក្សា​គម្លាត​សុវត្ថិភាព នៅពេល​ចេញលេង​មិនត្រូវ​ឱ្យ​សិស្ស​ចេញ​ពេល​ស្របគ្នា​នោះទេ ដើម្បី​ធានា​ដល់​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លងជំ.ងឺ​កូ.​វីដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា យើង​មាន​ចំណុច​សំខាន់ៗ ចំនួន​៦ ដែល​ត្រូវអនុវត្ត មានដូចជា​៖ ទី​១-​ត្រូវមាន​ការទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង (​ក្នុងករណី​មាន​អា​ការៈសង្ស័យ ឬ​ផ្តាសាយ ត្រូវ​ជូនដំណឹង​មក​សាលា និង​ត្រូវ​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ដើម្បី​តាម​សុខភាព ដោយ​មិនត្រូវ​បណ្តោយឱ្យ​ខ្លួនឯង ក្លាយជា​ភ្នាក់ងារ​ចម្លងជំ.ងឺ​ទៅ​អ្នក​ដ៏​ទៃ​នោះទេ​) ទី​២-​ទទួលខុសត្រូវ​ចំពោះ​គ្រួសារ ទី​៣-​ទទួលខុសត្រូវ​ចំពោះ​មិត្ត​ភក្ត្រ ទី​៤-​ទទួលខុសត្រូវ​ចំពោះ​សង្គម ទី​៥-​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣.​ការពារ និង​៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទី​៦-​ត្រូវ​ចាត់ទុក​អ្នក​នៅ​ជុំវិញខ្លួន​យើង​ជា​ជនសង្ស័យ​កូ.​វីដ​-១៩ ទើប​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​របស់​យើង មិនមាន​ហានិភ័យ​នៃ​ការឆ្លង​ជំ.ងឺ​កូ.​វីដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រម្លឹកថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ទី​២​ហើយ ដែល​បើក​ដំណើរការ​សាលារៀន​ឡើងវិញ បន្ទាប់ពី​ខេត្តមណ្ឌលគិរី ដែល​បាន​បើក​ដំណើរការ​សាលារៀន​មុនគេ កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១​។​ ដោយឡែក ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ នឹង​បើក​ដំណើរការ​សាលារៀន​ឡើងវិញ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​។ នៅ​ភ្នំពេញ ធ្វើតេស្ត​យក​សំណាក​កូ.​វីដ​១៩ លើ​គ្រូបង្រៀន និង​បុគ្គលិក​សិក្សា ចាប់ពី​ថ្ងៃទី​១០​កញ្ញា​។ ប៉ុន្តែ​សិស្ស និង​គ្រូ ដែល​ចា.ក់​វ៉ាក់សាំង​រួច ទើប​អនុញ្ញាត​ឲ្យ​ចូលរៀន​ដោយផ្ទាល់​នៅ​សាលារៀន​៕ ប្រភព Koh Santepheap Daily