នៅទីបំផុតតុលាការប្រគល់នគរបាល វាយក្បាលនារីជិះម៉ូតូមិនពាក់មួកសុវត្ថិភាពឲ្យទៅអង្គភាពដាក់ពិន័យកងកម្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បើក​ការ​ស៊ើបសួរ​អស់​រយៈពេល​២​ថ្ងៃ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២១ តុលាការ​បាន​សម្រេច​ប្រគល់​មន្ត្រី​នគរបាល​ផ្នែក​អន្តរា គមន៍​ឲ្យ​ទៅ​អង្គភាព​វិញ​ដោយ​មិន​មានការ​ដាក់ទោស​ទណ្ឌ ឬ​ ឃុំ ខ្លួន​ដាក់​ពន្ធ​គារ​នោះ​ទេ ។ តែ​ទោះជា​យ៉ាងណា មន្ត្រី​នគរបាល​នោះ ត្រូវ​រង​ការ​ដាក់​ពិន័យ​ពី​កងកម្លាំង​ចំនួន​មួយ​ខែ​នៅ​ក្នុង​អង្គភាព​ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ចេញ ទៅ​ណា​មក​ណា​ដោយ​គ្មាន​បទបញ្ជា នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ពី​មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​នគរបាល​ដែល​រង​ការ​ផាកពិន័យ​ខាងលើ​មានឈ្មោះ ម៉ាត់ ពិសី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ឋាន​ន​ន្ទ​រ​ស័​ក្ត​អនុសេនីយ៍ទោ បម្រើ​ការងារ​នៅ​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧ មក​រា រាជធានី​ភ្នំពេញ ជាប់​ពាក់ព័ន្ធ​ថា បាន​យក​វិទ្យុទាក់ទង (​អាយ​ឌី​) វា.យ​ក្បាល​នារី​ម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព បើកបរ​បញ្ច្រាស់ទិស​មិន​គោរព​ច្បាប់​ចរាចរណ៍​ដែល​ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នា​វេលា​ម៉ោង​ជិត​៨​យប់ ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​បទល្មើស​នឹង​ច្បាប់​ចរាចរណ៍ របស់​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ចំណុច​ម្ដុំ​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក តាម​បណ្ដោយ​ផ្លូវ​២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ហេតុការណ៍​នោះ​កើតឡើង លោក ម៉ាត់ ពិសី ត្រូវ​បាន​អង្គភាព​ឃាត់ខ្លួន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ជាមួយ​ភាគី​រង​របួស ប៉ុន្តែ​ដំណោះស្រាយ​នោះ ដោយ​មានការ​ទាមទារ​ប្រាក់​សំណង​ដល់​ទៅ ១០០០០ ដុល្លារ​អា​មេ​រិ​ក​ដែល​ភាគី​លោក ម៉ាត់ ពិសី គ្មាន​លទ្ធភាព​នឹង​សង ព្រោះ​កម្រិតជីវភាព​ម្តាយ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​មុខរបរ​លក់​បាយ​កញ្ចប់​ទើបត្រូវ​បាន​ប្រគល់​ឲ្យ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ស្វែងរក​ភាព​ស្អាតស្អំ​រវាង​ភាគី​ទាំង​ពីរ​ជៀសវាង​ធ្វើ​ឲ្យ​មានការ​ប៉ះ​សតិអារម្មណ៍​ដល់​ភាគី​ដែល​ថា រង​គ្រោះ​ហើយ​ បែរជា​ត្រូវ​រង​គ្រោះ​ទៀត ដូច្នេះ​មាន​តែ​តុលាការ​ទេ ដែល​ត្រូវកាត់​សេចក្តី​នោះ ៕ ប្រភព Koh Santepheap Daily