អតីតតារាសម្តែង ហង្ស ម៉ារីណា ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះ រយៈពេលជាង ៣ ឆ្នាំហើយ ដែលអតីតតារាសម្តែងស្រី ហង្ស ម៉ារីណា ដែលជាប្អូនបង្កើតរបស់អតីតតារាសម្តែង ហង្ស ម៉ារីនី បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ រៀបការនឹងស្វាមីជារដ្ឋលេខាធិកាក្រសួងឧស្សាហកម្ម និងសិប្បកម្ម គឺឯកឧត្តម ហេង សុខគង់ កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ គេចាំបានថាមុនពេលចូលរោងការ អតីតតារាសម្តែង ហង្ស ម៉ារីណា ក៏បានផ្អាកពីអាជីពសិល្បៈមួយរយៈហើយដែរ។ យ៉ាងណាមកដល់ពេលនេះ អតីតតារាស្រីខាងលើបានប្តូរងារជាជំទាវយ៉ាងស្របច្បាប់ ហើយបច្ចុប្បន្នលោកជំទាវ ហង្ស ម៉ារីណា និង ស្វាមី ក៏មានចំណងដៃកូនប្រុសស្រី ៣ នាក់ រួចហើយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ នេះ បើតាមការបង្ហោះឱ្យដឹងនៅលើគណនីហ្វេសប៊ុករបស់ អ្នកនាង ហង្ស ម៉ារីនី បានឱ្យដឹងថា កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ លោកជំទាវ ហង្ស ម៉ារីណា ត្រូវបានតែងតាំងជាតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសំនេររៀបរាប់របស់ អ្នកនាង ហង្ស ម៉ារីនី បានឱ្យដឹងថា៖ «នាងខ្ញុំ សូមចូលរួម អបអរសាទរ បងស្រីជាទីគោរពស្រលាញ់ លោកជំទាវ ហង្ស ម៉ារីណា ហេង សុខគង់ ដោយការស្វាធ្យាយកសាងកុសលធម៌ទាំងក្នុងពុទ្ធចក្រ និង អាណាចក្ររយៈពេលជិត ១០ ឆ្នាំមកនេះ ទីបំផុតបងត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ញត្តិគោរម្យ៍ងារ កល្យាណីអមរនារីរដ្ឋវីរ៍ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។ នាងខ្ញុំព្រះករុណា សូមថ្វាយព្រះរាជកុសលដ៏មហាថ្លៃថ្លានេះ ថ្វាយសម្តេចព្រះសង្ឃរាជជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និង សូមគោរពជូនកុសលផលបុណ្យពីអនិសង្ឃនេះ ជូនដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ និង ប្រជាពលរដ្ឋកម្ពុជាទូទាំងនគរបានភពប្រសប់តែនឹងព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណ: សុខ: និង ពល: កុំបីឃ្លៀងឃ្លាតឡើយ។ សូមអនុមោទនា សាធុ សាធុ សាធុ»៕ ប្រភព Popular Magazine