ក្រោយដោះស្រាយ! នារីរងគ្រោះបានទាមទារសំណង់ ពីលោក ម៉ាត់​ ពិសី ជាទឹកប្រាក់រហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២១​នេះ ជុំវិញការ​ដោះស្រាយ​វិវាទ​រវាង​មន្ត្រី​នគរបាល​ខណ្ឌ​៧​មក​រា មួយ​រូប ដែល​ជាប់ចោទ​ថាបាន​ប្រើ​អាយ​កូ​ម​វា.យ​ក្បាល​នារី​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុ​វត្តិភាព មិន​គោរព​ច្បាប់​ចរាចរ​បើក​បញ្ច្រាស់ទិស ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​តាម​ផ្លូវច្បាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​នគរបាល​រូប​នោះ​ឈ្មោះ ម៉ាត់ ពិសី ភេទ​ប្រុស អាយុ​ ៣០​ឆ្នាំ មាន​ឋាន​ន​ន្ទ​រ​ស័​ក្ត​អនុសេនីយ៍ទោ បម្រើ​ការងារ​នៅ​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ។ បើ​តាម​សមត្ត​កិច្ច​បានឲ្យ​ដឹង​ថា លោក ម៉ាត់ ពិសី ត្រូវ​បាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា កសាង​សំណុំរឿង​ចោទប្រកាន់​ជា​បណ្តោះអាសន្ន ពី​បទ​ហិ.ង្សា តាម​មាត្រា ២១៧ នៃ​ក្រមព្រហ្មទណ្ឌ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណុំរឿង​ដដែល​នោះ បាន​ចោទប្រកាន់ លើ​អ្នកបើកបរ​ម៉ូតូ មិន​គោរព​ច្បាប់​ចរាចរណ៍​ឈ្មោះ ង​ន សិលា ភេទ​ប្រុស អាយុ ​១៨ឆ្នាំ ពី​បទ​​មិន​បង្គាប់បញ្ជា តាម​មាត្រា ៥៤១ នៃ​ក្រមព្រហ្មទណ្ឌ ដូច​គ្នា ដែល​សំណុំរឿង​បាន​ស្ថិត​នៅ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀត​ថា បានជា​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​មន្ត្រី​នគរបាល ជាប់​សង្ស័យ ប្រើ​អាយ​កូ​ម​វា.យ​បែ.កក្បាល​នារី​ជិះ​ម៉ូតូ​នោះ ដោយ​ការ​ដោះស្រាយ​សំណង​រដ្ឋប្បវេណី មិន​ត្រូវរ៉ូវ​គ្នា រវាង​ភាគី​ទាំង​ពីរ ដោយ​ខាង​នារី​រង​របួស បាន​ទាមទារ​ប្រាក់​សំណង ថ្លៃ​ព្យាបាល​រហូត​ដល់​ទៅ ១០,០០០​ដុល្លារ​អា​មេ​រិ​ក ចំណែក​មន្ត្រី​នគរបាល​គឺ​លោក ម៉ាត់ ពិសី មិន​មាន​លទ្ធភាព ដូច្នោះ​សំណង​រដ្ឋប្បវេណី នៅ​មិន​ទាន់​បាន​រលត់ ទើប​សមត្ថកិច្ច ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់។