ផ្អើលទៀតហើយ! អ្នកនាង ម៉េង កែវពេជ្ជចិន្ដា ប្រលះអ្នកយកចម្រៀងគាត់ទៅច្រៀង cover យ៉ាងចាស់ដៃ ដើមហេតុគឺ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ តារាចម្រៀងជើងចាស់ មានសំនៀងពិរោះរណ្តំ អ្នកនាង ម៉េង កែវពេជ្ជចិន្តា មានការខឹងសម្បារជាខ្លាំង ដោយបានប្រលះដាក់តារាមួយចំនួន ដែលបានយកបទចម្រៀងរបស់អ្នកស្រី ទៅច្រៀង Cover ហើយ មិនព្រមដាក់ឈ្មោះម្ចាស់សំនៀងដើម ឬ ឱ្យ Credit ម្ចាស់ចម្រៀងជាដើម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់អ្នកស្រី ម៉េង កែវពេជ្ជចិន្តា បែបនេះ ធ្វើឡើងក្រោយពីមានការប្រព្រឹត្តិឡើងដដែលៗរបស់អ្នកចម្រៀង ដែលបានយកបទរបស់អ្នកស្រី ទៅច្រៀង Cover ហើយមិនព្រមឱ្យតម្លៃទៅម្ចាស់ដើម។ ក្នុងនោះ អ្នកស្រី ម៉េង កែវពេជ្ជចិន្តា បានសរសេររៀបរាប់ថា៖ បទ​ជំនោរដេីមខែ​ជាបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមបទល្បីៗជាច្រេីនរយពាន់បទរបស់​នាងខ្ញុំ ម៉េង​ កែវពេជ្ជតា​ ។ ថ្វីត្បិតតែបទនេះមានប្រភពពីអ្នកចម្រៀងរៀមច្បងជំនាន់​សាធារណៈរដ្ឋ​ប្រជាមានិតកម្ពុជា​(​ ១៩៧៩-៨៩​ ) គឺលោកស្រី​ ម៉ម​ សុខា​ ប្រគុំភ្លេងដោយក្រុមតន្ត្រី​វិទ្យុជាតិកម្ពុជាប៉ុន្តែចំពោះទំនុកច្រៀងចាស់​នោះ​ ពេជ្ជតា​បានកែសម្រួលជាថ្មីខ្លះដេីម្បីតម្រូវតាមតថភាពសង្គមសម័យព្រះរាជាណាចក្រកម្ពុជា​គឺប្តូរពីបទចម្រៀងបែប​នយោបាយមកជាបែបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរទូទៅវិញ​ដោយកាលណោះ​ ពេជ្ជតា បានប្រេីពេល​ប្រេីគំនិត​ និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ ទំរាំបទនេះក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប​និងកាន់តែពេញនិយមសម្រាប់អ្នក​ស្តាប់​គ្រប់ស្រទាប់​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបន្ថែមថា នៅលេីប្រព័ន្ធ​ យូធូប​ ឃេីញមានបងប្អូនយេីងជាច្រេីនមិនថាជាតារា​ឬអ្នកធម្មតា​ រហូតដល់ខ្សែរាជវង្ស​ក៏ចាប់អារម្មណ៍ថត​បទចម្រៀងនេះឡេីងវិញ​ដែរ ក្នុងម្នាក់​យ៉ាងហោចណាស់ក៏ពីរដង អ្នកខ្លះយកទាំងភ្លេងដេីម​របស់ពេជ្ជតាទៅច្រៀងទៀតផង​។ អ្នកដែល​យកច្រៀងតាម​ ( Cover )​ ទាំងនោះក៏ទទួលបានការសរសេីរពីហ្វ៊ែនៗ​របស់ពួកគេច្រេីនគួរសម ។ មិនចម្លែកទេព្រោះបទនេះជាបទល្បីស្រាប់ហេីយ​ ។ ប៉ុន្តែដែលចម្លែក​នៅត្រង់ថា​ លេី Subtitle ពេលបង្ហោះ​របស់ពួកគេ​ ក៏ដូចជានៅលេីខមិនតបទៅអ្នកគាំទ្រ​មិនដែលឃេីញអ្នកច្រៀង​ Cover ឬម្ចាស់ឆានែលយូធូបខ្លះនោះហ៊ានប្រាប់គេថាបទនេះយកតាមលំនាំពេជ្ជតា​ឬដាក់​ Credit អោយ​ម្ចាស់សំនៀងដេីមទេ​ក្រៅពីប្រេីពាក្យដដែលៗ​ថា​ មរតកដេីម​ ។ (​ បេីមិនស្គាល់លោកស្រី​ ម៉ម​ សុខា​ព្រោះគ្មានសម្លេងគាត់​នៅ​ ក៏គួរតែស្គាល់សម្លេង​ និងស្គាល់មុខរបស់ពេជ្ជតា​ស្គាល់អាខោន​ពេជ្ជតា​ ដែរ​ ម្តេចមិនឆាតសួរ​ ព្រោះថាពួកគេច្រៀងតាមនាងពេជ្ជតា​ក្នុងផលិតកម្មឆ្លងដែន​ទេតេី​ )​ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះ អ្នកស្រី​ បានបន្តចោទសួរទៀតថា តេីមូលហេតុអ្វីទៅ​ហ្ន៎ ដែលពួកគេចូលចិត្តធ្វេីរំលងដដែលៗបែបនេះ​ ? ខ្លាចម្ចាស់ដេីមល្បីជាង​ ? ខ្លាចគេថាខ្លួនអន់​ ?​ ចង់បំបាត់ឈ្មោះម្ចាស់ដេីម​ ? ឬចង់អោយជំនាន់ក្រោយច្រលំ​ ? តេីវាពិបាកជាងម្ចាស់ស្នាដៃខ្លាំងណាស់មែនទេដែលគ្រាន់តែដាក់ឈ្មោះអោយគេដោយមិនចំណាយលុយមួយជ្រុងសេនផង​? ហុឺ..បេីមិនគិតដល់ផ្លូវច្បាប់​ ក៏គួរតែគិតពីផ្លូវចិត្តម្ចាស់បទដែរ​។ ស្នាដៃនិមួយៗឆ្លងកាត់ការ​លំបាក​ច្រេីនណាស់ទំរាំចេញជាផ្លែផ្កា​មក ម្តេចក៏អ្នកយកស្រាប់ៗសោះអត់ចិត្តថ្លេីមអ្វីយ៉ាង​នេះ​លោក ? បេីមិនដឹងថាយកបទគេមកច្រៀងគួរធ្វេីអ្វីខ្លះជាការអរគុណដល់ម្ចាស់ដេីម​អ្នកគួរមេីលរូបថតគំរូរបស់ខ្ញុំមួយផ្ទាំងនេះ​ទៅ​ ។ បេីមានខ្វះចន្លោះខ្លះក៏ព្រោះខ្វះឯកសារតែក៏មិនអត់​សោះដែរ​មិនមែនស្អីក៏មរតកដេីមនោះទេ​ ព្រោះអ្នកច្រៀងអ្នកភ្លេង​នៅរស់នៅឡេីយ​ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបើតាមមើលទៅ អ្នកស្រី ម៉េង កែវពេជ្ជចិន្តា បានប្រលះចំៗសំដៅដល់តារាចម្រៀងស្រី កញ្ញា បាន មុន្នីលក្ខណ៍ ដែលកញ្ញា ធ្លាប់ច្រៀង Cover ចម្រៀងរបស់អ្នកស្រី ម៉េង កែវពេជ្ជតា ក្នុងនោះ ក៏មានហ្វេនៗគាំទ្រ កញ្ញា បាន មុន្នីលក្ខណ៍ ចេញមុខមកតទល់ជាមួយ អ្នកស្រី​ ម៉េង កែវ ពេជ្ជចិន្តា ដោយចោទថា អ្នកស្រី ជាស្តេច Copy លួចទំនុកចម្រៀងរបស់អ្នកដទៃទៅវិញ៕