មិនចាំយូរ! លោកស្រី ទ្រី ដាណា ចេញមុខបកស្រាយឆ្លើយតបទៅកាន់់ស្វាមីវិញ ដោយបញ្ជាក់បែបនេះថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តអ្នកនិយមប្រើប្រាស់បណ្តាញសង្គម​ធ្លាប់ផ្អើលរួចម្តងមកហើយថាកាលពីពេលកន្លងទៅ អ្នកនាង ទ្រី ដាណា ហាក់បង្ហើបប្រាប់ថា ចង់លែងលះជាមួយស្វាមី ដោយសារតែ ការយកគ្រួសារខ្លួនធំពេក រហូតប៉ះពាល់ដល់ទំនាក់ទំនងស្វាមីភរិយា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក ថ្មីៗនេះ មហាជនហាក់ភ្ញាក់ផ្អើលម្តងទៀតខណៈ អ្នកនាង ទ្រី ដាណា និយាយត្រង់ៗគ្មានលាក់បាំង ក្រោយពីហ្វេ​នៗបានសួរថា «បាត់ពូខ្មៅ ទៅណា» ហើយរូបអ្នកនាងបែរបញ្ជាក់ថា ជិតលែងលះហើយ ព្រោះស្វាមីខ្លួន​មិនព្រមបង្ហោះរូបភរិយា ក្នុងហ្វេ​សប៊ុ​កផ្ទាល់ខ្លួន តែបើបង្ហោះហើយក៏លុបចេញវិញ ដែលនេះហាក់ខុសប្លែក ព្រោះជាគូ​ស្វាមីភរិយា ត្រូវគ្នាលេងសើចធម្មតា តែនិយាយដល់ការលែងលះ មិនដឹងថា លែងដាច់រឺអត់ទេ ក្រែងគេ​មាន​ល្បិចលួងលោមផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ អ្នកនាង ក៏​បន្ថែមថា ប្រសិនបើលែង​គ្នាដាច់មែននោះ ស្ទើរតែជប់លៀងឱ្យផ្អើលប្រទេសតែម្តង លើសពីនេះទៅទៀត អ្នកនាងបានលើកឡើងថា រៀបការជាមួយស្វាមីបច្ចុប្បន្ននេះ អ្នកទាំងពីរមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ បើលែងដាច់ ទី១ ជប់លៀង ទី២ ខួរក្បាលគិតតែ​ការរកស៊ីឱ្យរីកចម្រើនថែម មិនយកខួរក្បាលទៅ​គិតរឿង ស្វាមីទៅលេងឆាតជាមួយស្រី រឺរឿងគ្រួសារស្វាមី ឱ្យរញ៉េរញ៉ៃដែរ។​ដោយឡែកក្រោយពីត្រូវភរិយាសុំលែងលះបែបនេះ ស្វាមីរបស់អ្នកស្រីបានចេញមកទម្លាយរឿងរ៉ាវខ្លះៗដែលលោកបានលើកឡើងថាមិនដែលមានអ្នកដឹងពីមុនមក គឺកាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២១នេះ លោកបានធ្វើការឡាយវីដេអូនិយាយពីរឿងរ៉ាវក្នុងចិត្តរបស់លោកថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អ្នកស្រី ទ្រី ដាណា បានសុំលោកលែងលះគ្នា បន្ទាប់ពីឆែកឃើញថាលោកមិនបានបង្ហោះរូបប្រពន្ធនៅក្នុងគណនីហ្វេសប៊ុករបស់លោកដែលមានឈ្មោះថា ហ៊ា រិទ្ធ ហើយអ្វីដែលកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍បន្ថែមពីលើនេះទៀតនោះគឺ ស្វាមីរបស់អ្នកស្រី ទ្រី ដាណា ទម្លាយថា ឃើញដើរកាន់លុយជួយគេទាំងពាន់ៗ ប៉ុន្តែឪពុកម្តាយក្មេកមិនដែលយកភ្នែកមើល និងយកចិត្តទុកដាក់ជួយនោះទេ ត្រង់ចំណុចនេះធ្វើឲ្យលោកជាស្វាមីមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងជាមួយនិងភរិយារបស់ខ្លួន»៕ យ៉ាងណាមិញ នៅមុននេះបន្តិចអ្នកនាង ទ្រី ដាណា បានធ្វើការឡាយវីដេអូរៀបរាប់ជុំវិញរឿងរ៉ាវផ្សេងៗទាក់ទងទៅនឹងការលើកឡើងរបស់ស្វាមីរបស់អ្នកនាង យ៉ាងដូច្នេះថា (សូមទស្សនាវីដេអូដូចខាងក្រោម)៖