នារីម្នាក់បែ.កក្បាល ធ្លាក់ពីលើម៉ូតូ បន្ទាប់ពីជិះគេចពីគោលដៅសមត្ថកិច្ច ហើយត្រូវសមត្ថកិច្ចម្នាក់យកអាយកូមវា.យ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅវេលាម៉ោង​ជិត​៨​យប់ ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២១ តាមរយៈវី​ដេ​អូ​មួយឃ្លី​ប​ដែលត្រូវ​ពលរដ្ឋ​ថត​បាន ពី​សកម្មភាពដែលសមត្ថកិច្ច​នគរបាលម្នាក់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ប្រើប្រាស់​អំពើ​ហិ.ង្សា​ទៅ​លើ​នារី​ម្នាក់ ដែលជិះគេចពីគោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​​យកអាយកូមវា.យ​ចំក្បាល​ ​បណ្តាល​ឲ្យ​បែ.ក​រ.យះ​ ហូរឈា.មដេរ ៣ថ្នេរ ដែលស្ថិតនៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​បទល្មើ.ស​នឹង​ច្បាប់​ចរាចរណ៍ របស់​សមត្ថកិច្ចនគរបាល ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ចំណុច​ម្ដុំ​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​តាម​បណ្ដោយ​ផ្លូវ ២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mo Nich បានអះអាង​ថា ប្អូនស្រី​ខ្លួន​បានជិះ​ម៉ូតូ​មួយគ្រឿង ដែល​បុរស​ម្នាក់​ជា​អ្នក​ឌុ​បត្រូវជាប្អូន ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាពនោះទេ ខណៈពេលជិះដល់​គោលដៅសមត្ថកិច្ចខណ្ឌ៧មករា ចុះត្រួតពិនិត្យនៅផ្លូវ២១៥ ឃើញ​ដូច​នេះ ក៏បុរស​ជានាក់ឌុបបានជិះ​ម៉ូតូ​ត្រឡប់ក្រោយ​វិញ ស្រាប់តែ​ភ្លាមនោះដោយមន្ត្រី​នគរបាល​មួយ​រូប ពុំស្គាលឈ្មោះពិត ក៏​បាន​យកអាយកូមវា.យ​ទៅលើនារីរងគ្រោះចំក្បាលពីក្រោយ បណ្តាល​ឲ្យ​បែកក្បាលហូរឈា.ម និង​ធ្លាក់​នាង​ពីលើ​ម៉ូតូតែ​ម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្តពីគណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mo Nich បានឲ្យដឹងទៀតថា ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧ មិន​ឲ្យទៅ​ណា​នោះទេ ដោយ​រង់ចាំ​ការ​អនុញ្ញាត ​ពី​មេ​ជា​មុន​សិន ហើយ​ថែម​ទាំង​និយាយ​ថា នារី​រង​គ្រោះ គ្រាន់តែធ្វើសម្តែង តែ​ប៉ុណ្ណោះ ខណៈនារីរងគ្រោះបានបែ.កក្បាលហូរឈា.មស្រោចខ្លួន។ យ៉ាងណានោះ នៅមិនទាន់មានការ​បកស្រាយ​បញ្ជាក់​ជុំ​វិ​ញ​ ករណី​មន្ត្រី​នគរបាល​ម្នាក់ រង​ការ​ចោទ​ពី​នារី​ម្នាក់​ថា បាន​វាយ​នាង​បែ.កក្បាល ធ្លាក់​ពីលើ​ម៉ូតូ នៅឡើយ ៕