កាន់តែស្រណោះ! នៅពេលឃើញទិដ្ឋភាពបុណ្យស.ពថៅកែពេជ្ររូបនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ ជឿថាប្រិយមិត្តអ្នកប្រើប្រាសបណ្តាញសង្គមពិតជាបានជ្រាប និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានឃើញមានការបង្ហោះពីដំណឹងទទួលមរណភាពរបស់ម្ចាស់ហាងពេជ្រមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដោយសារតែជំ.ងឺមហារីក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរដោយយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ពេជ្រ ចិន្តា ដែលត្រូវជាបងស្រីរបស់ស.ព បានបង្ហោះសរសេរៀបរាប់រួមនិងវិដេអូដែលបង្ហាញពីទិដ្ឋភាពបុណ្យរបស់ប្អូនស្រីខ្លួនយ៉ាងកំសត់ដូច្នេះថា៖ « កើតមកជាតិនេះជាកូនអ្នកក្រតស៊ូណាស់ ពីរអ្នកបងប្អូនទំរាំប្អូនមានថ្ងៃនេះហេតុអ្វីព្រហ្មលិខិតមកបំបែកប្អូនខ្ញុំទៅយកប៉ាខ្ញុំទៅហើយឥឡូវមកបំបែកប្អូនខ្ញុំទៀត 😭😭😭😭😭”»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនីនេះបានបន្ថែមទៀតថា «ប្អូនស្រីខ្ញុំល្អណាស់មានរឿងអ្វីក៏ដោយយកខ្លួនមករាំ-ងបងរហូត តែបងមិនអាចជួយប្អូនបាន😭អោយបងសុំទោស😭😭😭😭»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញម្ចាស់ហ្វេសប៊ុកខាងលើបានបង្ហោះសារបែបនេះហើយ ធ្វើឱ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងនូវក្តីអាណិតអាសូរ និងចូលរួមសោកស្តាយ ព្រមទាំងចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសាររបស់ស.ពផងដែរ៕ សូមទស្សនាវីដេអូទិដ្ឋភាពបុណ្យខាងក្រោម៖