សោកស្តាយណាស់! អតីត​តារាភាពយន្ត​នា​ទស្ស​វត្ស​៦០ លោកស្រី ណុ​ប យ៉ា​ដា ទទួលមរណភាព​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង រិ​ទ្ធី​វង្ស ឬ នរក​លោកិយ កាលពី​ទស្ស​វត្ស​ឆ្នាំ​៦០ លោកស្រី ណុ​ប យ៉ា​ដា ដែល​មានភ័ព្វ​សំណាង​បាន​រួច​ផុត​ពី​ការ​ស្លា​.​ប់​ក្នុង​របប​ខ្មែរក្រហម​នោះ ពេល​នេះ​បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២១ នា​គេហដ្ឋាន​របស់​លោកស្រី​នា​ខេត្ត​មួយ​ក្បែរ​ក្រុង​ម៉ា​រ៍សី ប្រទេស​បារាំង ក្នុង​ជន្មាយុ​៨១​ឆ្នាំ ដោយ​រោគាពាធ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បើ​តាម​ការ​ប្រកាស​​អោយ​ដឹង​របស់​ក្រុមព្រះ​សុរិយា តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។ មរណភាព​របស់​លោកស្រី ណុ​ប យ៉ា​ដា នា​ពេល​នេះ ជា​ដំណឹង​ដ៏​សែន​សោកស្តាយ​រក​ទីបំផុត​សម្រាប់​ក្រុមព្រះ​សុរិយា ក្រុម​អ្នក​ស្រាវជ្រាវ​មរតក​ចម្រៀង និង​ភាពយន្ត​ខ្មែរ​ពី​អតីត ក៏​ដូច​ជា​បងប្អូន​ប្រជាជន​ខ្មែរ​ដែល​ស្រឡាញ់​គាំទ្រ​មរតក​សិល្បៈ​ខ្មែរ​នា​សម័យ​យុគមាស​។ ការ​បាត់បង់​លោកស្រី​គ្មាន​ថ្ងៃ​វិល​ត្រឡប់​មក​វិញ​នេះ ប្រៀប​ដូច​ជា​បាត់បង់​វត្ថុ​ដ៏​មាន​តម្លៃ​មួយ​របស់​ប្រជាជាតិ​ខ្មែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ក្រុមព្រះ​សុរិយា លោកស្រី ណុ​ប យ៉ា​ដា ដែល​មហា​ទស្សនិកជន​ប្រាកដជា​ស្គាល់​លោកស្រី​យ៉ាង​ច្បាស់​តាម​រយៈ​ខ្សែភាពយន្ត​ខ្មែរ​ជា​ច្រើន​ដូច​ជា​កូ​លាប​ស្រពោន រឿង ពេ​ជ្ឃ​ឃាត​ក្រមុំ រឿង​បក្សី​ចាំ​ក្រុង រឿង​ចៅ​ស្រទបចេក ពិសេស​រឿង ស្រមោល​អតីតកាល និង​រឿង​នរក​លោកិយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោង​តាម​ការ​ស្រាវជ្រាវ​ប្រវត្តិ​របស់​លោកស្រី ណុ​ប យ៉ា​ដា ពី​ក្រុមព្រះ​សុរិយា​បានអោយ​ដឹង​ថា លោកស្រី ជាតា​រា​ដែល​បាន​រះ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​តាំងពី​ដើម​ទស្ស​វត្ស​ឆ្នាំ​៦០ ហើយ​ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​រៀមច្បង​ចម្បង​ៗ​ក្នុង​សម័យ​យុគមាស​នៃ​ភាពយន្ត​ខ្មែរ​។ ដោយ​ការ​បម្រើ​សិល្បៈ​មាន​រយៈពេល​ខ្លី លោកស្រី​ក៏​បាន​ចាក​ចេញពី​វិស័យ​នេះ​នៅ​ដើម​ទស្ស​វត្ស​ឆ្នាំ​៧០ តែ​ទស្សនិកជន​នៅ​ជំនាន់​នោះ​នៅ​តែ​ចង​ចាំ​លោកស្រី​ជា​និច្ច​ថា ជាតា​រា​ដែល​មាន​រូប​សម្រស់ និង​ទេព​កោសល្យ​មួយ​បែប​ខុស​ពី​តារា​ដទៃ​ទៀត​។ ប្រភព Koh Santepheap Daily