មិនប្រកាន់ខ្លួន! លោកស្រី ទ្រី ដាណា យួរកន្ត្រកដើរលក់ផលិតផលតាមផ្លូវ ដោយរំលឹកអតីតកាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយដល់លោកស្រី ទ្រី ដាណា ដែល​មហាជន​ស្គាល់តាមរយៈទង្វើមនុស្សធម៏នាពេលកន្លងមកជាហូរហែ ហើយជា​ម្ចាស់​ក្រុមហ៊ុន​ NNP និង​ជា​ម្ចាស់​ហាង​ពេជ្រ​ដ៏​ធំ​មួយ​នៅ​ខណ្ឌ​ព្រែក​ព្នៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជោគ​ជ័យ​ខ្លាំង​លើ​ការ​រកស៊ី ក៏​អ្នក​ជំនួញ​ចិត្ត​ធម៌​រូប​នេះ មិន​ភ្លេច​អតីតកាល ហើយថែមទាំងយួរកន្ត្រកដើរផ្សព្វផ្សាយលក់ផលិតផលដោយខ្លួនឯងទៀតផងកាលពីថ្ងៃទី ៣ ខែ​កញ្ញា ឆ្នាំ ២០២១ នេះ នៅម្ដុំផ្សារត្រពាំងព្រាយ ក្នុង​ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ ។ ដោយយ៉ោងតាម​ទំព័រ Facebook ផ្ទាល់​ខ្លួន អ្នក​ជំនួញ​រូប​ស្រស់​រូបនេះបាន​បញ្ជាក់​ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

<< ថ្ងៃនេះមករំលឹកប្រវត្តិកាលពី ជិត10ឆ្នាំមុន មិនមែនគ្រប់យ៉ាងបានមកងាយស្រួលនោះទេ នេះគឺជាសកម្មភាពជីវិតពិតជិត 10 ឆ្នាំមុនរបស់នាងខ្ញុំ ហើយអ្វីដែលប្លែកសម្រាប់រូបខ្ញុំនោះគឺ ពេលនេះខ្ញុំគឺជាអ្នកលក់មាសពេជ្រនិងម្ចាស់ក្រុមហ៊ុនម្នាក់🥰ប៉ុន្តែខ្ញុំមករំលឹករឿងកន្លងមក ដែល ជីវិតរបស់ខ្ញុំធ្លាប់ឆ្លងកាត់😢វាមិនមែនជារឿងងាយស្រួលទេរយៈពេលជិត 10 ឆ្នាំមុនមកនេះខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនសម្រាប់រូបខ្ញុំ ដូច្នេះគ្រប់រូបភាពទាំងអស់វានៅក្នុងការចងចាំរបស់ខ្ញុំ🥰 ចង់ជម្រាបប្រាប់បងប្អូនថាខ្ញុំជាមនុស្សម្នាក់ដែលចេញរកស៊ីចាប់ពីចំណុចសូន្យ (គ្មានលុយ)ដោយមិនមានអ្នកណាជួយឬក៏មិនមានអ្នកណាទំនុកបំរុងអ្វីទាំងអស់ 😢ការតស៊ូគ្រប់យ៉ាងសុទ្ធសឹងតែទទួលបាននូវភាពជោគជ័យ បើសិនជាយើងចេះអត់ធ្មត់តស៊ូមានទំនួលខុសត្រូវនៅលើអ្វីដែលយើងកំពុងតែធ្វើ🙏

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះរូបខ្ញុំផ្ទាល់តែម្ដងនៅពេលដែលខ្ញុំមើលរូបភាពនេះហើយខ្ញុំស្រក់ទឹកភ្នែកមិនដឹងខ្លួន😢 ព្រោះវាសនារបស់មនុស្សយើងម្នាក់ៗសុទ្ធសឹងតែមើលមិនឃើញ បើយើងត្រឡប់ទៅមើលជិត10ឆ្នាំមុនវិញមិនមានអ្នកណាម្នាក់ចង់រាប់អានយើងឡើយ(ព្រោះយើងក្រ)😢មកដល់បច្ចុប្បន្ននេះយើងមិនខ្វះទេញាតិ នៅពេលដែលយើងមានបាន👍ដូច្នេះសាររបស់ខ្ញុំសូមផ្ញើទៅកាន់បងប្អូនមួយចំនួនតូចឲ្យខិតខំប្រឹងប្រែងតស៊ូឡើង👍ការប្រឹងប្រែងតស៊ូ ស្មោះត្រង់ ទំនួលខុសត្រូវនឹងនាំយើងអោយស្គាល់នូវភាពជោគជ័យ🙏🙏🙏 >>