ស្តែងៗណាស់! លោកអ៊ុំ ត្រូវទឹកទាញយកទាំងគាត់ និងម៉ូតូ ទោះប្រឹងជួយក៏ជួយមិនបាន…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ដ៏សែនរន្ធត់មួយ បានកើតឡើងទៅលើលោកអ៊ុំម្នាក់ ដែលគាត់បានធ្វើដំណើរឆ្លងកាត់លើអាងទឹកទំនប់ថ្មីតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ហើយត្រូវបានទឹកហូរអូសកួចធ្លាក់ចូលក្នុងទឹក ទាំងមនុស្ស ទាំងម៉ូតូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូ ដែលត្រូវបានគេថតបាន និងបង្ហោះពីសកម្មភាពទាំងស្រុងនោះ បានបង្ហាញថា បើទោះបីជាមានការប្រឹងជួយដាក់ខ្សែអោយលោកអ៊ុំតោងឡើងយ៉ាងណាក្តី ក៏នៅតែមិនអាចជួយបានដែរ ព្រោះតែទឹកដែលហូរធ្លាក់ចុះមកនោះមានកម្លាំងខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយណាមួយលោកអ៊ុំមានវ័យចំណាស់ផង។ ក្នុងនោះ យោងតាមគណនីហ្វេសបុករបស់លោកអ៊ុំ ដែលត្រូវបានសាច់ញាតិយកមកបង្ហោះ បានសរសេរយ៉ាងដូច្នេះថា «ពេលនេះពុកខ្ញុំឃ្លាតឆ្ងាយពីកូនៗរហូតហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើក្រលេកមកមើលមតិមហាជនខ្លះ បានលើកឡើងអំពីការសុខចិត្តឈមើល ឈថត របស់បងប្អូន ដែលនៅស្ថិតនៅកន្លែងកើតហេតុ ដោយមិនអស់ចិត្ត ព្រោះលោកអ៊ុំ ហាក់មានសង្ឃឹមអាចសង្គ្រោះបាន តែមិនមានអ្នកចុះទៅជួយ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖