ពី​តារា​សម្ដែង​អាជីព ធ្លាក់​ខ្លួន​មក​លក់​នំ​ដង្កូវ​តាម​ចិញ្ចើម​ផ្លូវ អ្នកស្រី ប៊ុន សុន ដង្ហោយ​រក​ជំនួយ​ដើម្បី​បំពេញ​ក្រពះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង​ស្រី​ចាស់​វស្សា ប៉ុន្តែ​មិន​សូវ​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ គឺ​អ្នកស្រី ប៊ុន សុន កំពុង​ជួប​ការ​ខ្វះខាត​ខាង​ជីវភាព​យ៉ាង​ខ្លាំង បន្ទាប់​ពី​អាជីព​សម្ដែង​ត្រូវ​បាត់​ទាំង​ស្រុង ហើយ​មុខរបរ​លក់​នំ​ដង្កូវ​តាម​ចិញ្ចើម​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​លក់​ក៏​លែង​ដាច់​ដោយសារ​បញ្ហា​ជំ.ងឺ​កូ.វីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ពី​តារា​សម្ដែង​ប្រុស សាយ សៀរ៉ា ដែល​តែងតែ​ជួយ​ដល់​សិល្បករ-សិល្ប​ការិនី​ជួប​ការ​លំបាក​ក្នុង​វ័យ​ជរា ឲ្យ​ដឹង​ថា ក្រៅ​ពី​អាជីព​សម្ដែង​អ្នកគ្រូ ប៊ុន សុន មាន​មុខរបរ​បន្ទាប់បន្សំ​មួយ​ទៀត គឺ​ទទួល​នំ​ស្រួយ និង​នំ​ដង្កូវ​ពី​គេ​រួច​ខ្ចប់​ថង់​ៗ​ទូល​ដើរ​លក់​រាល់​ថ្ងៃ​នៅ​ម្ដុំ​វត្ត​សន្សំ​កុសល្យ និង​តាម​ផ្លូវ​មួយ​ចំនួន​ក្បែរ​ផ្សារ​ដើម​ថ្កូវ ប៉ុន្តែ​សព្វថ្ងៃ​មុខរបរ​នេះ​លែង​ទៅ​រួច​ទៀត​ហើយ ព្រោះ​តែ​លក់​មិន​ដាច់ ហើយ​ងាក​មក​សិល្បៈ​ក៏​លែង​មាន​គេ​ហៅ​ថត ទើប​គាត់​ដាច់​ចិត្ដ​ដង្ហោយ​រក​ជំនួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាយ សៀរ៉ា ៖”ពេល​មុន​នោះ​គាត់​ដាច់​បាយ…តេ​មក​ខ្ញុំ​សុំ​អង្ករ​អីចឹង​ណា​បង ហើយ​កាលណោះ​តំបន់​គាត់​គេ​បិទ​ខ្ទប់ គាត់​អត់​ឲ្យ​យើង​ទៅ ព្រោះ​កន្លែង​គាត់​ហ្នឹង​មាន​អ្នក​កើត​កូវីដ​ច្រើន ហើយ​ខ្ញុំ​ក៏​វេរ​លុយ​ឲ្យ​គាត់​បាន​៤០​ម៉ឺន(រៀល) ហើយ​ឥឡូវ​នេះ​គាត់​ខ្វះ​ខាត​ទៀត ខ្ញុំ​គ្រោង​យក​ថវិកា​ទៅ​ជូន​គាត់​ទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​តែ​មិន​សូវ​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​ភាពយន្ត តារា​សម្ដែង​ស្រី ប៊ុន សុន ច្រើន​តែ​ដើរ​តួ​រង តួ​កិត្ដិយស និង​តួ​ជា​ម្ដាយ ឬ​យាយ​របស់​គេ។ ប៉ុន្ដែ​បើ​តាម​លោក សាយ សៀរ៉ា ថា​អ្នកស្រី ប៊ុន សុន បាន​ចាប់​អាជីព​សម្ដែង​នេះ​ច្រើន​ជំនាន់​មក​ហើយ ប៉ុន្ដែ​អ្នកស្រី​មិន​សូវ​ល្បី ទើប​ពេល​នេះ​អ្នកស្រី​កាន់​តែ​មាន​ជីវភាព​កាន់​តែ​ដុនដាប​ខ្លាំង​ដោយសារ​ប្រភព​ចំណូល​ពី​អាជីព​សម្ដែង និង​មុខរបរ​លក់​នំ​លែង​សូវ​ដំណើរការ​ដោយសារ​បញ្ហា​ជំ.ងឺ​កូ.វីដ-១៩៕ ប្រភព Sabay News