មិនធម្មតាទេ! កូនខ្មែរ អាចផលិតយន្តហោះបញ្ជាខ្នាតតូចលក់ ក្រោយស្រាវជ្រាវអស់ ១៣ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជននៅក្នុងបណ្ដាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងស្ញើចសរសើរជាខ្លាំង នូវសមិទ្ធផលថ្មី ដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ នោះគឺ យន្តហោះបញ្ជាខ្នាតតូច ដែលមានអានុភាពពិសេស និង មានរចនាបទដូចទៅនឹងយន្តហោះពិតៗ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងមកកាន់ សារព័ត៌មាន «ប្រជាប្រិយ» បុរសវ័យ ៣០ ឆ្នាំម្នាក់ មានឈ្មោះ ជឿន ចននី មានស្រុកកំណើតមកពីខេត្តកំពង់ចាម និងជាអ្នកដឹកនាំការផលិតយន្តហោះបញ្ជាខ្នាតតូច នៃក្រុម «គំនិត» បានបញ្ជាក់ពីគោលបំណងស្នូលឱ្យបានដឹងថា មូលហេតុដែលនាំឱ្យលោកផលិតយន្តហោះបញ្ជានេះឡើង គឺដោយសារតែវាជាចំណង់ចំណូលចិត្តរបស់លោកតាំងពីក្មេង ខណៈលោកមានចំណេះជំនាញ នៅក្នុងផ្នែកមួយនេះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត លោកបានបន្ថែមថា លោកបង្កើតវាឡើងក្នុងគោលបំណងចង់ឱ្យប្រជាជនខ្មែរ បានប្រើប្រាស់នូវប្រភេទយន្តហោះបញ្ជាខ្នាតតូចមួយនេះ និងចង់ពញ្ញាក់ស្មារតីយុវជនខ្មែរ ក៏ដូចជាប្រជាជនខ្មែរ ឱ្យមកស្គាល់ពីគុណតម្លៃនៃបច្ចេកវិទ្យាក្នុងវិស័យមួយនេះ និងបង្ហាញទៅកាន់បរទេសថា ខ្មែរក៏អាចធ្វើបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចំពោះអានុភាព នៃយន្តហោះបញ្ជាពិសេសខ្នាតតូច ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរនេះវិញ លោក ជឿន ចននី ដែលជាអ្នកដឹកនាំផលិត បានបញ្ជាក់ឱ្យដឹងថា ៖ «វាមានលក្ខណៈខុសពីផលិតផលផ្សេងៗត្រង់ថា វាមានរាងតូចល្មមសម្រាប់ប្រើប្រាស់ មានរូបរាងដូចយន្តហោះមែនទែន ថែមទាំងមានលក្ខណៈងាយស្រួលក្នុងការដោះផ្គុំ ខណៈគ្រឿងផលិតមានលក្ខណៈរឹងមាំ នឹងទទួលបានការតេស្តយ៉ាងត្រឹមត្រូវ ដើម្បីរក្សាបាននូវគុណភាព » ។

យ៉ាងណាមិញ បើក្រឡេកទៅអតីតកាល មុននឹងឈានដល់ការសម្រេចជារូបរាងនេះ អ្នកដឹកនាំផលិតយន្តហោះ បានបញ្ជាក់ឱ្យដឹងថា រូបលោកបានចាប់ផ្ដើមសិក្សាស្រាវជ្រាវតាំងពីពាក់កណ្ដាលឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០១៨ មកម្ល៉េះ និង ទើបទទួលបានផលវិញចាប់ពីចុងឆ្នាំ ២០១៨ រហូតមកទល់បច្ចុប្បន្ននេះ ដែលធ្វើឱ្យលោកអាចលក់ចេញបាន មានដៃគូសហការ និងគ្រោងចុះបញ្ជីរៀបចំឱ្យទៅជាសង្វាក់ផលិតកម្មឧស្សាហកម្មផងដែរ ដែលបច្ចុប្បន្ននេះ ខាង «គំនិត» ក៏មានលក់ជាបណ្ដើរៗ ដោយក្នុង ១ យន្តហោះបញ្ជា មានតម្លៃចាប់ពី ២៧ ដុល្លារឡើងទៅ ក្នុងទំហំ ២៧ cm ។

ជាចុងក្រោយ បុរសវ័យ ៣០ ឆ្នាំ ដែលតស៊ូផលិតបាននូវយន្តបញ្ជារូបនេះ បានផ្ញើសារលើកទឹកចិត្តដល់យុវជន ឱ្យយកចិត្តទុកដាក់រៀនសូត្រ ចំណាយពេលស្រាវជ្រាវឱ្យបានច្រើន ជាជាងការខាតពេលទៅនឹងរឿងមិនគប្បីផ្សេងៗ ។ ក្នុងនោះលោកក៏បានសំណូមពរ ឱ្យអ្នកមានថវិកានៅក្នុងស្រុក ចាប់អារម្មណ៍ ងាកមកវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យាឱ្យបានច្រើន ដើម្បីពាំនាំយកមកនូវអ្វីដែលថ្មី ជូនប្រជាជាតិកម្ពុជាយើង ៕ ប្រភព Popular Magazine