ការពិតចឹងសោះ! នេះជាមូលហេតុ ជ.ម្លោះរវាងបុគ្គលិកដឹកជញ្ជូន និងភ្ញៀវភេទទី៣ រហូតឈានដល់ការវា.យតប់គ្នាផ្អើលផ្លូវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុងព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ មានករណីជ ម្លោះរវាងអ្នកដឹកជញ្ជូន និងភ្ញៀវបានកើតឡើងធ្វើឱ្យមានការផ្អើលជាខ្លាំងដល់អ្នកដំណើរតាមផ្លូវ។ បើយោងតាមគណនីផេកហ្វេសប៊ុកឈ្មោះ Sorm Pheaktra News បានបញ្ជាក់យ៉ាងច្បាស់ថា៖ គ្រាន់តែខ្វះលុយ ២០០រៀលកើតជាជម្លោះទាស់សម្តីរវាងស្ត្រីភេទី៣ និងអ្នកដឹកជញ្ជូនអាហារក្លាយជាហិ.ង្សារឈានទៅដល់ការដោះស្បែកជើងវា.យក្បាល និងវា.យដោះសម្លៀកបំពាក់ផ្អើលពេញផ្លូវ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ឯករាជ្យ (ជិតតុលាកាចាស់)ស្ថិតក្នុងសង្កាត់៤ ខេត្តព្រះសីហនុ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ៖ នៅមុនពេលកើតហេតុក្រុមនារីភេទទី៣ ( LADY BOY )បានធ្វើការបញ្ជារទិញទំនិញពីក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង។ បន្ទាប់ពីបញ្ជារទិញរួចភ្នាក់ងារដឹកជញ្ជូនបានយកទំនិញនោះទៅឲ្យភ្ញៀវ(ភេទទី៣) នៅទីតាំងខាងលើខណៈកំពុងគិតលុយស្រាប់តែភាគីខាងភេទទី៣ខ្វះលុយចំនួន ២០០រៀល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីជជែកគ្នាអស់ប៉ុន្មាននាទីក្រោយមក ភ្នាក់ងារដឹកជញ្ជូនគាត់សម្រេចចិត្តថាមិនយកលុយ ២០០រៀលនោះទេ ហើយគាត់ក៏បានដឹកទំនិញផ្សេងយកទៅអោយភ្ញៀវបន្ទាប់ ១ទៀតមិនទាន់បានប៉ុន្មានផង ភាគីស្ត្រីភេទទី ៣ បានខលទៅភ្នាក់ងារដឹកជញ្ជូនម្ដងទៀត ដោយប្រាប់ថាខាងអ្នកដឹងជញ្ជូនអាប់លុយអោយគាត់ខ្វះ ៨០០០រៀល តែខ្លួនបានបដិសេដរួចនិយាយថា «អត់ទេបង មានតែបងខ្វះខ្ញុំ២០០រៀលវិញ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបក្លាយទៅជាការតវ៉ាមិនត្រូវរ៉ូវគ្នាឈានដល់ការទប់អារម្មណ៍មិនជាប់ ទើបភាគីខាងភេទទី៣ ប្រើហិ.ង្សារទៅលើភ្នាក់ងារដឹកជញ្ជូន ដោយបានប្រើស្បែកជើងវា.យទៅកាន់ភ្នាក់ងារដឹកជញ្ជូនដូចដែលមាននៅក្នុងវីដេអូ។ មួយសន្ទុះក្រោយមកភាគីខាងដឹកជញ្ជូនអស់អំណត់ក៏វា.យតបទៅវិញ បណ្ដាលអោយរបូតសម្លៀកបំពាក់ភេទទី ៣បង្ហាញកេរ្តិ៍ខ្មាស់កណ្តាលទីសាធារណៈ។ ជុំវិញករណីខាងលើនេះសមត្ថកិច្ចប៉ុស្តិ៍សង្កាត់៤ បានចុះធ្វើការអន្តរាគម និងធ្វើការឃា.ត់ខ្លួនភាគីទាំងសងខាង ដោយបច្ចុប្បន្ន បញ្ជូនទៅកាន់ប៉ុស្តិ៍សង្កាត់៤ដើម្បីធ្វើការសម្របសម្រួលគ្នាទៅតាមនីតិវិធីច្បាប់ផងដែរ៕