សង្វែគណាស់! លោកយាយរូបនេះសិន រស់នៅក្នុងខ្ទមធ្លុះធ្លាយ ដើររើសក្បាលកណ្ដុរគេកាត់ចោលធ្វើជាម្ហូបចម្អែតក្រពះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«វាជាលើកទីមួយរបស់ខ្ញុំហើយ ដែលខ្ញុំបានជួបប្រទះនូវរឿងរ៉ាវដែលគួឲ្យនឹកស្មានមិនដល់មួយ ដែលវាទាក់ទងទៅនឹងស្រ្តីវ័យជាង៦០ឆ្នាំម្នាក់ ខ្ញុំបានឃើញស្ថានភាពរបស់ស្រ្តីក្រីក្រម្នាក់នេះ អត់អីហូប ក៏ទៅរើសក្បាលកណ្តុរ ដែលគេកាត់បោះចោលយកមកពន្លាត់ស្បែក ដើម្បីស្ងោរហូប កំពុងរស់នៅក្នុងកូនខ្ទម តូចមួយយ៉ាងអាសូរបំផុតនាទឹកដីខេត្តកំពង់ឆ្នាំង»។ នេះបើតាមសំដីរបស់លោក ផន ផល្លា ដែលគេស្គាល់ថា ជាប្រធានអង្គការមណ្ឌលកុមារកំព្រារមែកឈើក្នុងការចុះដើរ ជួបបងប្អូនប្រជាពលរដ្ឋក្រលំបាក ពីខេត្តមួយទៅខេត្តមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថាបនិកអង្គការមណ្ឌលកុមារកំព្រារមែកឈើ រូបនេះបានរៀបរាប់បន្ថែមទៀតថា លោកធ្លាប់បានជួបប្រទះអស់ហើយ នូវស្ថានភាពជីវិតក្រលំបាកផ្សេងៗ តែនេះជាលើកទីមួយរបស់លោកហើយ ដែលបានឃើញស្ថានភាពរបស់ស្រ្តីក្រីក្រម្នាក់គឺយកក្បាលសត្វកណ្តុរ មកពន្លាត់ស្បែកដើម្បីស្ងោរជាម្ហូបជាមួយនឹងភ្នែកនៅក្រឡង់ៗ បូករួមក្លិនឆ្អាប រៀងស្អុយផងដែរនោះ យើងមិនហ៊ានស្រមៃទេថាជីវិតរបស់គាត់ជួបប្រទះនឹងអ្វីខ្លះនោះ។ លោកថា៖ «មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ ហើយជីវិតរបស់អ្នកក្រលំបាកខ្លះ ពិតជាគ្មានជម្រើសមែន ក្នុងការជ្រើសរើសកន្លែងដែលខ្លួនស្នាក់នៅ ឬអាហារដែលខ្លួនហូប ។ ត្រង់នេះហើយ ដែលធ្វើឲ្យលោកជួយពួកគាត់ដោយផ្តល់ការគាំទ្រ ផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមសម្រាប់ជីវិតជាដើម » ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជំរាបថា លោក ផន ផល្លា ដែលជាប្រធានមណ្ឌលកុមារកំព្រារមែកឈើ ដែលពេលថ្មីៗនេះ លោកត្រូវបាន ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន តែងតាំងនិងផ្តល់ឋានៈ ឯកឧត្តម ផន ផល្លា ជាទីប្រឹក្សា មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ផន ផល្លា ធ្វើនៅព្រះបរមរាជវាំង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ផន ផល្លា គឺជាអ្នកស្វែងរកមូលនិធិដើម្បីទ្រទ្រង់និង ជួយចិញ្ចឹមក្មេងកំព្រា នៅមណ្ឌលមែកឈើ។ លោក ផន ផល្លា យកកុមារកំព្រាទាំងនោះ មកចិញ្ចឹមបីបាច់ថែរក្សា ព្រោះតែឪពុក-ម្ដាយពួកគេស្លា-ប់ចោល និងបោះបង់ពួកគេចោលជាដើម។ ទន្ទឹងនឹងនេះដែរ គេតែងឃើញ លោក ផន ផល្លា តែងតែចុះចែកអំណោយ ដល់ប្រជាពលរដ្ឋមានទុក្ខលំបាក ជាពិសេសកុមារ តូចៗ៕