ប្អូនប្រុសអាយុ ៧ឆ្នាំ ត្រូវមើលថែបងស្រីអាយុ ១១ឆ្នាំ ដែលរងរបួ.សធ្ងន់ធ្ងរតែឯង ខណៈឳពុកម្តាយបានរត់ចោលទាំងដែលពួកគេនៅតូចៗ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Zhao Wenhui ជាក្មេងស្រីម្នាក់ដែលមានអាយុ ១១ឆ្នាំ បានរងរបួ.សយ៉ាងធ្ងន់ធ្ងរ ខណៈដែលនាងកំពុងតែលេងជាមួយប្អូនប្រុសរបស់នាង នាងស្រាប់តែធ្លាក់ពីលើគ្រែហើយបោកក្បាលទៅនឹងឥដ្ឋ។ ជាក់ស្តែងឧបទ្ទវហេតុនេះបានធ្វើឱ្យនាងត្រូវរងរបួសជាខ្លាំងដែលអាចប៉ះពាល់ទៅដល់ខួរក្បាល និងខ្លួនប្រាណរបស់នាងផងដែរ។ Zhao Wenjing ប្អូនប្រុសរបស់នាងបានឱ្យដឹងដែរថា គាត់បានឃើញបងស្រីរបស់គាត់បានរអីលជើងធ្លាក់បោកមកលើឥដ្ឋ ហើយនាងមិនអាចកម្រើកខ្លួនបាន។ ដោយសាររបួសរបស់ក្មេងស្រី Wenhui មានសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ គឺតម្រូវឱ្យនាងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នាងស្ថិតនៅក្នុងសភាពញ័រញាក់ និងព្រោះតែឈឺចាប់ពិបាកទ្រាំខ្លាំងណាស់សម្រាប់ក្មេងតូចដូចនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងតូច Wenjing ដែលជាប្អូនប្រុសបង្កើត ដោយឃើញបងស្រីស្ថិតក្នុងសភាពរងការឈឺចាប់ខ្លាំងបែបនេះ បានឱនមុខចុះក្រោមដោយទឹកមុខស្រពាប់ស្រពោន មុនពេលដែលគាត់ជូតទឹកភ្នែកឱ្យបងស្រីខ្លួននៅមន្ទីរពេទ្យ។ Wenjing បានឱនខ្សឹបដាក់ត្រចៀកបងស្រីថា «ពុកម៉ែយើងមិនខ្វល់ពីពួកយើងទេ តែប្អូននឹងមើលថែបងស្រី បងនឹងមិនអីទេណា ប្រសិនបើបងបានធូរស្រាលបន្តិច ចាំខ្ញុំទិញស្ករគ្រាប់ឱ្យបង»។ បន្ទាប់មក Wenjing បានថើបថ្ពាល់របស់បងស្រីទាំងទឹកមុខស្លេកស្លាំង។ ថ្វីបើប្អូនប្រុសម្នាក់នេះនៅតូច តែរូបគេនៅតែប្រឹងប្រែងយកបងស្រីដាក់លើរទេះរុញបងស្រីទៅមុខស្វែងរកពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាពិតជាគួរឲ្យអាណិត និងរំភើបចិត្តណាស់ មើលទៅក្មេងៗ ចេះមើលថែគ្នា ព្រោះមិនមានឪពុកម្តាយនៅក្បែរទាំងដែលពួកគេនៅមានវ័យក្មេង។ ឪពុករបស់ពួកគេទាំង ២នាក់ សព្វថ្ងៃកំពុងធ្វើការនៅភាគខាងត្បូង ប្រទេសចិន ដោយមិនបានវិលត្រឡប់មកផ្ទះវិញ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏មិនដែលទាក់ទងមករកពួកគេដែរ។ កុមារទាំងពីរត្រូវរស់នៅជាមួយសាច់ញាតិ និងទទួលប្រាក់ ឧបត្ថម្ភប្រចាំខែពីរដ្ឋតិចតួចប៉ុណ្ណោះ។ ឯក្មេងៗក៏មិនមានលេខទូរស័ព្ទសម្រាប់ទាក់ទងទៅកាន់ឪពុកពួកគេដែរ ហើយរឿងរឹតតែឈឺចាប់ជាងនេះទៀតនោះគឺ ម្តាយរបស់គេទាំង ២នាក់បានចាកចេញពីផ្ទះទុកឱ្យ ពួកគេទាំង ២នាក់បងប្អូនរស់នៅខ្វះភាពកក់ក្តៅ។ ចាប់តាំងពីម្តាយរត់ចេញពីផ្ទះ ពួកគេក៏ពុំធ្លាប់ឮដំណឹងថា ម្តាយទៅរស់នៅឯណាដែរ។ ពួកគេមិនដូចទៅនឹងបងប្អូនអ្នកដទៃដែលតែងតែទាស់ទែងគ្នានោះទេ ពួកគេស្រលាញ់គ្នា ចេះមើលថែគ្នាបានល្អខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្បិតតែ Wenjing អាយុទើបតែ ៧ឆ្នាំ ប៉ុន្តែមើលទៅដូចជាមានភាពចាស់ទុំ ព្រមទាំងយល់ដឹងបានច្រើនទៀតផង គេតែងជួយលួងលោម ឬផ្តល់កំលាំងចិត្តបងស្រីនៅពេលនាងយំនឹកពុកម៉ែម្តងៗ។ នៅពេលមានមនុស្សធំៗដែលមានបំណងគំរាមកំហែងចង់ធ្វើបាបបងស្រី កុមារ Wenjing តែងចេញមុខការពារបងស្រីពីមនុស្សអាក្រក់ទាំងនោះរហូត ទោះដឹងថាប្រើកំលាំងបាយមិនឈ្នះគេក៏ដោយ។ ដើម្បីបងប្អូនមិនត្រឹមតែជាប្អូនប្រុសធម្មតានោះទេ តែជាវីរបុរសតាមការពារបងស្រីផងដែរ។ កុមារី Wenhui តែងឱ្យអាហារទៅប្អូនប្រុសហូបមុនរហូត មិនថាជាស្ករគ្រាប់ ឬនំចំណីនោះទេ ដោយសារតែរឿងរ៉ាវទាំងនេះហើយបានជាពួកគេ ២នាក់បងប្អូនមានចិត្តស្រលាញ់គ្នាជ្រាលជ្រៅជាងអ្វីទាំងអស់។ ងាកមកនិយាយអំពីរបួ.សវិញ លោកវេជ្ជបណ្ឌិតបានប្រាប់ថា Wenhui បានរងរបួសដាច់រហែ.ក ក្រលៀនខាងស្តាំហើយត្រូវធ្វើការវះកាត់បន្ទាន់ ហើយក្បាលរបួសស្រាល ដោយមានការរំជួលចិត្តធ្វើឲ្យគេអាណិតគ្រប់គ្នា សប្បុរសជនជាច្រើនបានរៃអង្គាសថវិកាខ្លះជួយពួកគេ។ ជាសំណាងល្អ ជីវិតរបស់ក្មេងស្រីហាក់មិនទាន់អស់នៅឡើយ។

រូបថតរបស់ Wenjing ជាច្រើនសន្លឹកមើលថែបងស្រីខ្លួននៅមន្ទីរពេទ្យ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចែកចាយពាសពេញអ៊ីនធឺណិត ព្រមទាំងមានអ្នកជួយឧបត្ថម្ភដល់ពួកគេយ៉ាងច្រើន។ អរគុណសម្រាប់រូបថតដែលអាចឱ្យនាងមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ការធ្វើការព្យាបាល ហើយរឿងរ៉ាវនៃក្តីស្រលាញ់របស់បងប្អូនទាំងពីរ បានក្លាយទៅជាគំរូដ៏ល្អសម្រាប់មនុស្សគ្រប់រូប។ ពួកគេទាំង ២នាក់ ត្រូវរៀនរស់ដោយខ្លួនឯងក្រោយត្រូវឪពុកម្តាយបោះបង់ចោល ពិតជាមានការឈឺចាប់ណាស់។ ទោះបីជាយ៉ាងណាក៏ពួកគេទាំង ២នាក់យកឈ្នះលើឧបសគ្គបានដោយសារតែភាពរឹងមាំរបស់ពួកគេ។ គ្រប់គ្នាបានជូនពរបងប្អូនទាំង២នាក់ឲ្យនៅតែស្រលាញ់គ្នារហូតដល់ដង្ហើមចុង ក្រោយផងដែរ៕