ដូចបេះមិនចេញ! បុរសម្នាក់អាចច្រៀងជាសម្លេងស្រី បទរបស់អ្នកនាង ខាត់ សុឃីម បានយ៉ាងពិរោះ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តមហាជនទូទៅជាច្រើនប្រាកដជាបានស្គាល់អ្នកនាង ខាត់ សុឃីម ដែលជាតារាស្រីជើងចាស់មួយរូប ពោរពេញទៅដោយសមត្ថភាពពហុជំនាញ ដែលពូកែទាំងវោហាសម្តីចាក់ទឹកមិនលិច អាចលេងតន្រ្តីបុរាណ លេងកំប្លែង និងពិសេសទៀតនោះ គឺមានទឹកសម្លេងដ៏ក្រអួនក្រអៅ អាចច្រៀងទាំងបទបុរាណ និងសម័យ យ៉ាងពិរោះរណ្តំចិត្តផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗមកនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញបុរសម្នាក់ អាចច្រៀងសម្លេងមនុស្សស្រីបានយ៉ាងពិរោះ ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំងនោះ គឺបុរសរូបនេះអាចច្រៀងបទរបស់អ្នកនាង ខាត់ សុឃីម បានយ៉ាងពិរោះ និងមានទឹកដមសម្លេងសឹងតែដូចគ្នាទៅនឹងម្ចាស់ដើមទាំងស្រុងតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ តារាចម្រៀងប្រុសកំពុងល្បីរូបនេះ ក៏ត្រូវបានដឹងថាមានឈ្មោះ វណ្ណ តារាវុឌ្ឈ។ ហើយទាក់ទងនិងការលើកយកបទអ្នកនាង សុ ឃីម មកច្រៀង និងថែមទាំងមានទឹកសម្លេងដូចគ្នាបែបនេះ លោក តារាវុឌ្ឈ បានបញ្ចាក់ឲ្យដឹងថា តាំងពីតូចមក លោកស្រឡាញ់ចូលចិត្តអ្នកនាង ខាត់ សុឃីម ខ្លាំងណាស់។ ហេតុនេះ ទាំងការច្រៀង ការនិយាយ និងធ្វើកាយវិការ គឺលោកព្យាយាមធ្វើតាមអ្នកនាង ខាត់ សុឃីម ទាំងអស់ ហើយក៏អាចពត់ពេនសម្លេងស្រដៀងគ្នាតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត នៅពេលសួរថា ហេតុអ្វីបានជាចូលចិត្តអ្នកនាង ខាត់ សុឃីម ដល់ម្លុឹង លោក តារាវុឌ្ឈ ក៏បានទម្លាយឲ្យដឹងថា លោកចូលចិត្តអ្នកនាង ខាត់ សុឃីម គឺទី១ ចូលចិត្តរបៀបបទកន្ទ្រឹមរបស់គាត់ ទី២​ ចូលចិត្តភាពក្រម៉ិចក្រមេុីមរបស់គាត់ និងអត្តចរិករបស់គាត់ គឺអត់ចេះវាយប្ញកឆ្មើងឆ្មៃ…។ ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញសមត្ថភាពដ៏ប្លែករបស់លោក វណ្ណ តារាវុឌ្ឍ អាចច្រៀង និងត្រាប់តាមកំពូលតារាស្រីជើងរូបនេះ​បានយ៉ាងល្អបែបនេះ មហាជនជាច្រើនបានសម្តែងការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង និងសូមឲ្យលោកចេញបទត្រាប់តាមជាបន្តទៀតផងដែរ៕