មិនទាន់ចប់ទេ! ពេលនេះប្អូន​ស្រី​ពៅ​លោក ឌួង ឆាយ ចេញ​មក​តបតជាមួយអតីត​បង​ថ្លៃ ​ក្រោយអ្នកនាង ដេត​ ម៉ាលីណា Live រៀបរាប់រឿងវិវាទជាមួយលោក ឌួង ឆាយ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបរួចហើយថា កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈរូបនាងបាន Live បង្ហោះរូបភាព និងនិយាយរៀបរាប់សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនខ្លួន និងកូនៗ ក្រោយពីអតីតស្វាមីលោក ឌួង ឆាយ បានចូលមកផ្តើមបង្កការប្រើអំពើហិ.ង្សា និងគំរាមកំហែងមកលើរូបនាងជាថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែក្រោយពីអតីតភរិយា បានលើកឡើងដោយចោទប្រកាន់ថាលោក បានប្រើអំពើហិ.ង្សា និងថែមទាំងបង្ហោះរូបភាពភស្តុតាង ស្រាប់តែនៅថ្ងៃនេះ (៣១ ខែសីហា) លោក ឌួង ឆាយ ក៏បានតបសារទៅវិញថា៖ «ខ្ញុំបាទនឹងធ្វើការបកស្រាយនៅក្នុងថ្ងៃនេះ ខ្ញុំមិនបានប៉ះគាត់សូម្បីតែបន្តិច ហេតុអីបានជាចោទប្រកាន់ខ្ញុំបែបនេះទៅវិញ ខ្ញុំនៅស្ងៀមស្ងប់ស្ងាត់ជាង 6 ខែ ហើយ ទោះបីជាគាត់មិនអោយខ្ញុំជួបកូនៗ។ ខ្ញុំមិនដែលចង់ឈ្នះគាត់ហើយខ្ញុំទទួលកំហុស និងទទួលខុសគ្រប់យ៉ាងរហូត ហេតុអ្វីមិនអោយខ្ញុំសុខផង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានេះផងដែរ ប្អូនស្រីរបស់លោក ឌួង ឆាយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Duong Leaksmy ក៏បានបង្ហោះសារទៅកាន់អតីតបងថ្លៃ វិញបែបនេះថា៖ «មេឃកំពុងភ្លៀងខំឡាយកុហក ប្រយ័ត្នរន្ទះបាញ់ណានាង មួយវិញទៀតចរិកអន់ដូចនាងនិយាយដល់ក្រុមគ្រួសារគេរហូត មានខួរបែងចែកទេ វាជារឿង២ខុសគ្នានាង ដេញម្តាយខ្ញុំទៅប្តឹងក្រែងនាងឯងប្តឹងម្តាយខ្ញុំហី កាលនៅមានខ្នង ភ្លេចថាខ្នងគេស្គាល់ចរិកគាត់លែងអោយដេីរជាមួយ ដល់អស់ខ្នងមកលេីកដៃសំពះអោយអ្នកលេងហ្វេសបុកជួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្ងល់ត្រង់ពួកអ្នកកាន់ជេីងដល់ហេីយ ដែលមនុស្សល្អណាគេប្តឹងអាឌិតម្តាយក្មេក ឈ្លោះមួយប្តី ឌៀមដាមបងប្អូនគេដូចមីអន់ចរិកនឹងអត់ សំដែងក្នុងហ្វេសបុក តែគាបសង្កត់អោយម្តាយខ្ញុំសុីញ៉េចុះឯកសារថា វាប្តឹងពេលណាត្រូវទៅស្មាហ្នឹង តែម្តាយខ្ញុំមិនបានយល់ព្រមទេ ពេលវានៅមានខ្នង! ចាំណាឪពុកណាក៏នឹកកូនចង់មេីលកូនដែរ តាំងពីពេលនោះមក គាត់មិនដែលជួបកូនបានលេីសពី ៥ដងទេ! ត្រាម៉ាសំដែងសមណាស់ តែអត់ចេញទឹកភ្នែក ហាងរលាយគ្មានសល់នៅមិនដឹងថា កម្មហុចអោយទេនាង! កុំភ្លេចថាកម្មវិលដូចកង់យន្តហោះណា សម័យនេះមិនមែនកង់រទេះគោទេ មួយទៀតសុំសេីចមួយសំលេងកាត់តបានទៀត»៕