កម្រឃើញណាស់! អ្នកឧកញ៉ាចិត្តធម៌ គិត ម៉េង ធ្វើជាអ្នកដឹកអាហារ ជូនអ្នកឧកញ៉ា ហុងពីវ រំឭកខ្សែជីវិត ជាអ្នកដឹកម្ហូបឱ្យភ្ញៀវកាលនៅក្មេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា គិត ម៉េង កន្លងមកត្រូវបានមហាជនតែងតែនាំគ្នាកោតសរសើរ ទៅលើការតស៊ូ ភាពជោគជ័យលើមុខជំនួញ និង សុភមង្គលក្នុងក្រុមគ្រួសាររបស់លោក។ ជារឿយៗ លោកតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខប្រជាពលរដ្ឋ និង រឿងរ៉ាវនានានៅក្នុងសង្គម ជាពិសេស តាមរយៈកិច្ចការមនុស្សធម៌សំខាន់ផ្សេងៗជាច្រើននាពេលកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែភ្ញាក់ផ្អើល នាយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នេះ យោងតាមគណនីផេកផ្លូវការរបស់អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញពីរូបភាពគួរឱ្យចាប់អារម្មណ៍មួយ ក្រោយអ្នកឧកញ៉ា បានធ្វើជាអ្នកដឹកអាហារដោយផ្ទាល់ ជូនដល់អ្នកឧកញ៉ា ហុង ពីវ។ មិនតែប៉ុណ្ណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះសកម្មភាពដ៏កម្រនេះ គឺបានរំឭកទៅដល់អតីតកាលរបស់ អ្នកឧកញ៉ា ដែលអំឡុងពេលលោកនៅវ័យកុមារភាព ធ្លាប់បានជួបខ្សែជីវិតបែបនេះ ពោលគឺធ្លាប់ធ្វើជាអ្នកដឹកម្ហូបឱ្យភ្ញៀវបរទេស កាលពីជំនាន់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីមហាសេដ្ឋីលំដាប់កំពូលស្រុកខ្មែរ បានធ្វើរឿងមួយនេះមក បណ្ដាមហាជនជាច្រើនបានពោលពាក្យសរសើរមិនដាច់ពីមាត់ និង បានបង្ហាញពីភាពជាគំរូសម្រាប់មហាជនផងដែរ ៕

Related posts