ក្រុមគ្រូពេទ្យនៅខេត្តមួយ សម្ដែងក្ដីព្រួយបារម្ភខ្លាំង អ្នកជំ ងឺធ្ងន់ៗកាន់តែកើនឡើង គ្មានគ្រែគេង ឯខ្យល់អុកស៊ីហ្សែនក៏មិនគ្រប់គ្រាន់ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុបន្ននេះស្ថានភាពនៃការឆ្លងរាលដាលជំ ងឺកូ វីដ១៩ ក្នុងសហគមន៍ នៅខេត្តកោះកុង នៅតែមានការកើនឡើងគួរឱ្យព្រួយបារម្ភ ទន្ទឹមនឹងនោះករណីធ្ងន់ធ្ងរ(severe illness) ដែលបានចូលមកសម្រាក ថែទាំ ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង មានការកើនឡើងជាលំដាប់។ នេះដោយយោងតាមការផ្សាយរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ថ្ងៃនេះអ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងពេញបន្ទប់អស់ហើយ គ្មានគ្រែទំនេរឡើយ ធ្វើឱ្យបន្ទុកនៃការថែទាំព្យាបាលរបស់ក្រុមគ្រូពេទ្យជួរមុខយើងកាន់តែមានការមមាញឹក ទាំងថ្ងៃ ទាំងយប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯការប្រើប្រាស់អុកស៊ីហ្សែនកាន់តែមានការកើនឡើងជារៀងរាល់ថ្ងៃ ជាមធម្យមមន្ទីរពទ្យត្រូវប្រើអុកស៊ីហ្សែនអស់ ២៥-៣០ធុងក្នុងមួយថ្ងៃ ដែលធ្វើឱ្យមន្ទីរពេទ្យត្រូវទទួលបន្ទុកក្នុងការចំណាយលើការទិញខ្យល់អុកស៊ីសែនកាន់តែច្រើន និងកំពុងឈានទៅរកមានការខ្វះខាតថវិកា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបងប្អូនប្រជាពលរដ្ឋ កុំមើលស្រាលជំ ងឺកូ វីដ១៩ឱ្យសោះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រូវចូលរួមអនុវត្តវិធានការបង្ការជាប្រចាំ ជាពិសេសវិធានការ ៣ការពារ ៣កុំ និងទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស ៕

ប្រភព Sabay News

Related posts