ក្តៅៗ! ប្រកាសបន្ទាន់ ឧទ្យានជាតិគិរីរ​ម្យ ផ្អាកទទួលការចូលទស្សនា ១៤ ថ្ងៃ គិតចាប់ពីថ្ងៃនេះទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧទ្យានជាតិគិរីរម្យ ដែលជាតំបន់ទេសចរណ៍ធម្មជាតិមួយ​ មានសម្រស់ស្រស់ត្រកាល មានដើមឈើតូចធំ អមដោយទឹកធ្លាក់គួរឱ្យចង់ងូតលេងកែកម្សាន្ត បានប្រកាសផ្អាកការទទួលភ្ញៀវទេសចរចូលទស្សនារយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសធ្វើការបិទខ្ទប់ខេត្តចំនួន ៨ រយៈពេល ១៤ ថ្ងៃបណ្តោះអាសន្ន រួមជាមួយនឹងការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុ ទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលទូទាំងប្រទេសផងនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីឧទ្យានុរក្ស សហការជាមួយប្រជាសហគមន៍ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យទាំងមូល បានសម្រេចគ្នាថានឹងធ្វើការផ្អាកទទួលភ្ញៀវទេសចរណ៍ឱ្យចូលទស្សនារយៈពេល ១៤ ថ្ងៃ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំ ងឺកូ វីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយយោងតាមគណនីឈ្មោះ សំអឿន គិរីរម្យ ដែលជាមន្ត្រីឧទ្យានុរក្សមួយរូបប្រចាំការនៅឧទ្យានជាតិគិរីរម្យ បានបង្ហោះសារនៅក្នុងគណនីរបស់ខ្លួនថា «សូមជូនដំណឹងដល់បងប្អូនទាំងអស់គ្នាផង ដែលចង់មកកម្សាន្តនៅឧទ្យានជាតិគិរីរម្យ ឥឡូវនេះត្រូវបានផ្អាកការចូលទស្សនាជាបណ្ដោះអាសន្នចំនួន ១៤ ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ សូមជួយចែករំលែកតៗគ្នាផងសូមអរគុណ» ៕

ប្រភព Popular Magazine

Related posts