ល្បីថាធ្វើតេស្តកូ.វីដ ពលរដ្ឋអស់លុយម្នាក់ ៦ ម៉ឺនរៀល ពេលនេះក្រុមការងារបានចុះសងតាមផ្ទះវិញ អស់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មានគេហទំព័រហ្វេសបុកមួយឈ្មោះ​ Fun Moments បានបង្ហោះជាវីដេអូ​ រួមជាមួយខ្លឹមសារ​ថា «​យកសំណាកអស់ចំនួន ៦០០០០៛​ សូម្បីតែកូនក្មេងក៏យកដែរ​» ដែលក្នុងវីដេអូនោះ បានបង្ហាញពីការសោកស្ដាយរបស់ប្រជាពលរដ្ឋ ដែលត្រូវចំណាយលុយដើម្បីធ្វើតេស្តរកមេរោ.គកូ.វីដ-១៩ ក្នុងម្នាក់ចំនួន ៦ ម៉ឺនរៀល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយបានទទួលដំណឹង បានចុះស្រាវជ្រាវករណីខាងលើភ្លាមៗ នៅភូមិត្រពាំងធ្នង់​ ឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ដោយសាកសួរព័ត៌មានពលរដ្ឋ​ ជុំវិញករណីខាងលើនេះ ទើបដឹងថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-មានប្រជាពលរដ្ឋ​ បានពាក់ព័ន្ធជំ.ងឺកូ.វីដ-១៩​ ហើយបានដាក់ឱ្យធ្វើចត្តាឡីស័ក​ នៅតាមផ្ទះ​ ចំនួន ២០ គ្រួសារ​ មានមនុស្ស ៨៩ នាក់ ស្រី ៤២ នាក់​ ក្នុងនោះបានទៅមន្ទីរពេទ្យបង្អែកអង្គស្នួល​ យកសំណាក​ ចំណាយលុយ ៦០,០០០ រៀលក្នុងម្នាក់ៗ សរុប ៣៩ នាក់ = ២,៣៤០,០០០ រៀល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានហេតុការណ៍បែបនេះ នៅថ្ងៃទី ២៤​ ខែមិថុនា​ ឆ្នាំ ២០២១​ ឯកឧត្តម​ សុខចិន្តា​ សោភា​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល​ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋ​ ពាក់ព័ន្ធដោយប្រយោលអ្នកជំ.ងឺកូ.វីដ-១៩​ នៅធ្វើចត្តាឡីស័កតាមផ្ទះ​ ចំនួន ២០ គ្រួសារនោះ​ និង បានសម្របសម្រួល ឧបត្ថម្ភជួយចេញថវិកា​ដល់អ្នកដែលបានទៅយកសំណាកបង់លុយ​ ក្នុងម្នាក់ៗ ចំនួន ៦០,០០០ រៀល វិញផងដែរ ៕

Related posts