ថ្មីទៀតហើយ! លួចគា ស់ផ្ទះប្រពន្ធចុង យកខ្សែ ក និង លុយជាង ១ម៉ឺនដុល្លា ផ្ញើជូនប្រពន្ធដើម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈផេកអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២៤ ខែមិថុនា នេះ បានឱ្យដឹងថា មានពីករណីបុរសម្នាក់​មាន​ប្រពន្ធ ​២​ បាន​មក​រួម​រស់​ជាមួយ​ប្រពន្ធចុង​ ហើយ​ខណៈ​ប្រពន្ធចុង​មិន​នៅផ្ទះ​ ក៏សម្រេច​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ លួច​លុយ​ និង ​មាស ​យក​ទៅ​ផ្ញើឱ្យ​ប្រពន្ធដើម​ នៅ​​ខេត្ត​ត្បូងឃ្មុំ​ ដែល​ត្រូវបានកម្លាំង​នគរបាល ​ស្រាវជ្រាវ​ឃា.ត់ខ្លួនបាន ​។ជនសង្ស័យរូបនេះ មានឈ្មោះ​ យ៉ែ​ម​ សំណាង​ ភេទ​ប្រុស​ អាយុ ​៤៨ ​ឆ្នាំ​ មុខរបរ​គក់​ជេ​រថយន្ត​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រសាំង​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ត្រូវបានឃា.ត់ខ្លួនពាក់ព័ន្ធ​ករណី​ អំពើ​លួ ច​មាន​ស្ថាន​ ទម្ងន់ទោស​ (​គាស់​ស័ង្កសី​ )​ ត្រង់​ចំណុច​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ដំណើររឿង​ កាលពីថ្ងៃ​ទី ​១៣​ ខែមិថុនា​ ឆ្នាំ ​២០២១​ ជន​រង​គ្រោះ​ ដែលត្រូវជាម្ចាស់បណ្ដឹង និង ជាប្រពន្ធចុងរបស់ជនសង្ស័យ បាន​ចាក់សោ​ទ្វារផ្ទះ​ទុក​ចោល​ ហើយ​ទៅ​មើល​ម្តាយ​ឈឺ​ នៅ​ខេត្ត​ត្បូងឃ្មុំ​ លុះ​រហូត​ដល់​ថ្ងៃ​ទី ​២៣​ ខែមិថុនា​ ឆ្នាំ ​២០២១​ ពេលជន​រង​គ្រោះ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ស្រាប់តែ​ឃើញ​ផ្ទះ​មាន​ស្នាម​គា ស់​ និង​ រើកកាយ​ក្នុង​បន្ទប់ដេក​របស់​គាត់​ ដោយ​បាត់បង់​ប្រាក់​ដុល្លារ​ចំនួន​ ១២ ៤០០ ​ដុល្លារ​ ខ្សែ​ក​មាស​ ១ ​ខ្សែ​ ទម្ងន់​ ១​ តម្លឹង​ ទើប​ប្តឹង​រាយការណ៍​ជូន​សមត្ថ​កិច្ច​តែ​ម្តង​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ហើយ​ កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ និង ​ស៊ើបអង្កេត​ សង្ស័យ​ទៅ​លើ​ឈ្មោះ​ យ៉ែ​ម​ សំណាង​ ត្រូវជា​ប្តី​ចុង​របស់​ជន​រង​គ្រោះ​ ក៏នាំមក​ធ្វើការ​សាកសួរ​ ។​ ភ្លាមនោះ​ ​ជនសង្ស័យ​ ឈ្មោះ​ យ៉ែ​ម​ សំណាង​ បាន​ឆ្លើយ​សារភាព​ថា​ គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ក្នុងករណី​ខាងលើ​នេះ​ពិតប្រាកដ​មែន​ នៅ​វេលា​ម៉ោង​ ១០ ​និង ​០០ ​នាទី​ព្រឹក​ ថ្ងៃ​ទី ​១៩ ខែមិថុនា ឆ្នាំ ២០២១​ ដោយ​ឃើញ​ជន​រង​គ្រោះ​មិន​នៅផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(​ប្រពន្ធចុង​របស់​គាត់​)​ ក៏​បាន​ចូល​ធ្វើ​សកម្មភាព​ដោយ​ យក​ដង្កាប់​កាត់​ស័ង្កសី​បង្អួច​ ហើយ​លូក​ដៃ​បើក​គន្លឹះទ្វារ ​ចូល​បន្ទប់​ជន​រង​គ្រោះ​ ​ធ្វើ​សកម្មភាព​លួ ច​យក​ប្រាក់​ដុល្លារ​ចំនួន​ ១១ ២០០​ ដុល្លារ​ និង​ ខ្សែ​ក​មាស​ ១​ ខ្សែ​មិនដឹង​ទម្ងន់​ ដើម្បី​យក​ប្រាក់​ទៅ​ទិញ​រថយន្ត​ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ហើយ​ ខ្លួនក៏បាន​យក​ប្រាក់​ និង ​ខ្សែ-​ក​ ទៅ​ផ្ញើ​ប្រពន្ធដើម​ នៅ​ខេត្ត​ត្បូងឃ្មុំ​ ។ ​បច្ចុប្បន្ន ​ការិយាល័យ​ជំនាញបាន​កសាង​សំណុំ​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​តាម​នីតិវិធី​​ ៕​

Related posts