អាសូរណាស់! ឈឺធ្ងន់ពេក ទើបគ្រួសារសម្រេចបញ្ជូនមកភ្នំពេញ តែពេទ្យមិនទួលព្យាបាល ក៏បានស្លា.ប់ និងរកឃើញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ជា​ជនជាតិ​ខ្មែរអ៊ិស្លាម​ម្នាក់ បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​លើ​ចិញ្ចើម​ផ្លូវ​យ៉ាង​អាណោចអាធម្ម នៅ​ក្បែរ​វ​ង្វ​ង់​មូល​កាំភ្លើង គួ​ច​កាណុង ខណៈ​ដែល​រូប​គាត់​ឈឺ​ធ្ងន់ ហើយ​ស្ត្រី​ជា​ប្រពន្ធ និង​បងស្រី​ម្នាក់​បាន​ព្យាយាម​នាំ​មក​ពី​តាំង​ស្រុក​ស្ទោង ខេត្តកំពង់ធំ មក​ដល់​មន្ទីរពេទ្យ​មួយ នៅ​ភ្នំពេញ តែ​ត្រូវ​បាន​ខាង​មន្ទីរពេទ្យ​ប្រាប់​ថា «​ពេទ្យ​ចង្អៀត​ហើយ​» ហើយ​មិន​ទទួល​អោយ​ចូល សម្រាក​ព្យាបាល​នោះ​ទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​នេះ​ដែរ​បាន បង្ក​រការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ ផ្លូវ​លេខ ៧៦ (​ក្បែរ​រង្វង់​មូល​កាំភ្លើង​កួច​កាណុង​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។តាម​ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ដែល​ស្លា​.​ប់​បាត់បង់​ជីវិត និង​រក​ឃើញ​មាន​វិជ្ជមាន​ជំ.ងឺ​កូ​.វី​ដ​១៩ ម្នាក់​ខាងលើ មាន​អាយុប្រមាណ​ជា ២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​មាន​អាកា​រៈ​ឈឺ​ធ្ងន់ធ្ងរ ដោយសារ​តែ​ជំ.ងឺ​បេះដូង​ប្រហោ.ង ហើយ​ត្រូវ​បាន​ស្រី​ជា​ប្រពន្ធ និង បងស្រី​របស់​គាត់​ម្នាក់​បាន​ដឹក​តាម​រថយន្ត​មក​កាន់​រាជធានី​ភ្នំពេញ ហើយ​ក៏​បាន​ចូល​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា តែ​ត្រូវ​បាន​ខាង​ពេទ្យ​គេ​ប្រាប់​ថា «​ពេទ្យ​ចង្អៀត​ហើយ​»​ហើយ​មិន​ទទួល​អោយ​ចូល​សម្រាក​ព្យាបាល​ឡើយ ។តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ខាង​មន្ទីរពេទ្យ​មិន​ទទួល​នោះ ស្រី​ជា​ប្រពន្ធ និង​បងស្រី​ក៏​បាន​យក​បុរស​ជា​ខ្មែរអ៊ិស្លាម​ម្នាក់​ខាងលើ​មក​ដាក់​អោយ​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ​ក្បែរ​រង្វង់​មូល​កួច​កាណុង ក្នុង​បំណង​ចង់​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ផ្សេង​ទៀត តែ​មិនដឹង​ថា ត្រូវ​ទៅ​ទីណា​ឡើយ និង​ទុក​ទាល់តែ​រូប​គាត់​ដាច់ខ្យល់​ស្លា​.​ប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម្ម​បែប​នេះ​តែ​ម្តង​ទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌដូនពេញ​ធ្វើការ​សហការ​ជាមួយ និង​ក្រុម​គ្រូពេទ្យ​បាន​ចុះ​មក​ធ្វើ សំណាក​ទៅ​លើ​សាកសព​របស់​បុរស​ជា​ជនជាតិ​ខ្មែរអ៊ិស្លាម​ដែល​ស្លា​.​ប់​បាត់បង់​ជីវិត​បាន​បញ្ជាក់​ថា​«​បុរស​រង​គ្រោះ​មាន​វិជ្ជមាន​ជំ.ងឺ​កូ.​វី​ដ​១៩» និង​ត្រូវ​ចាត់ការ​ទៅ​តាម​វិធានការ​របស់​ក្រុម​គ្រូពេទ្យ​ជា​បន្ត​ទៅ​ទៀត ៕ ប្រភព Koh Santepheap Daily

Related posts