នៅចាំទេ​ ? ប្អូនប្រុសឈ្មោះ ផេង ដែលផតក្បាលមួយចំហៀង ពេលនេះបានវិលមកដូចសភាពដើមវិញហើយ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើប្រិយមិត្តនៅចាំក្មេងប្រុសឈ្មោះ​ ផេង ដែលអត់មានលលាដ៍ក្បាល ក្រោយពីគ្រោះ.ថ្នា.ក់ចរាចរណ៍នោះបានទេ? ដូចដែលប្រិយមិត្តខ្លះបានដឹងរួចមកហើយថាដោយសារតែ ជីវភាពទីទាល់ ខ្វះខាត គ្មានទីពឹង មិនមានលទ្ធភាព ក្នុងការព្យបាលព្រមទាំង មិនអាចរ៉ាប់រង ការដាក់លលាដ៏ក្បាលថ្មីមួយចំហៀងបាននោះ ប្អូនប្រុសរូបនេះ ត្រូវរស់នៅ ក្នុងរូបសម្បត្តិខុសពីគេឯង ព្រោះតែក្បាលរបស់ប្អូនមួយចំហៀង មានសភាពកំពិតចូលក្នុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែក្រោយមក ជាសំណាងល្អណាស់ ដោយមានអ្នកចិត្តបុណ្យគឺអ្នកនាង ស្រីអូន ម្ចាស់ប្រេនសម្រស់ធម្មជាតិ បានជួយឧបត្ថម្ភ ក្នុងការព្យាបាលដាក់លលាដ៏ក្បាលថ្មីជូនប្អូនប្រុស ដែលត្រូវចំណាយទឹកប្រាក់ចំនួន ៦០០០ ដុល្លារ ហើយអ្វីដែលរឹតតែគួរឱ្យរំភើបរីករាយជាងនេះទៅទៀតនោះគឺ អ្នកនាង ស្រីអូន ក៏បានទទួលយក ប្អូនប្រុសផេង ជាកូនចិញ្ចឹមម្នាក់ទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ថ្មីៗនេះ តាមរយៈបណ្តាញសង្គម ប្អូនប្រុសផេង បានរៀបរាប់ថា ខ្លួនបានជាសះស្បើយហើយ ដែលធ្វើឱ្យមហាជន រំភើបចិត្តជំនួសជាខ្លាំង រំភើបដែលជីវិតដែលធ្លាប់គិតថា មិនអាចវិលដូចដើមក៏ផ្លាស់ប្រែ១៨០ដឺក្របែបនេះ ប្រសិនបើងាកទៅមើលសភាព ក្បាលរបស់ខ្លួនវិញ ប្រុសផេង បានវិលត្រលប់មកដូចដើមវិញ មកដូចនឹងមនុស្សធម្មតា ដែលផ្នែកធ្លាប់ផតនោះ ស្រាប់តែត្រលប់មកពេញ ស្អាតដូចអ្នកដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ឡើងវិញផងដែរថា មូលហេតុដែលធ្វើឱ្យ ប្អូនប្រុសផេង ត្រូវវះកាត់លលាដ៏ក្បាលចេញដូច្នេះ ដោយសារតែ ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយប៉ះពាល់នឹងលលាដ៏ក្បាលធ្ងន់ធ្ងរ តម្រូវឱ្យកាត់ចេញ តែគ្មានលទ្ធភាពព្យាបាលដូច្នោះហើយ ក៏មិនបានវះ.កា.ត់ព្យាបាលជំនួសលលាដ៏ថ្មី៕

Related posts