កុំចេះតែហ៊ាន! អ៊ីណូ ប្រកាសនឹងប្តឹងបុរសម្នាក់ ដៀលលោកកប់ៗមាត់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីលោកបានបង្ហោះសារ និង រូបថតរបស់បុរសម្នាក់ ជាមួយនឹងសំណេរខឹងសម្បាយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការផ្ទុះកំហឹងទាំងយប់នោះ ផ្តើមចេញពីបុរសម្នាក់ បានចូលទៅខមមិននៅក្នុងការ Live លក់សម្លៀកបំពាក់របស់លោកនៅលើគណនីហ្វេសប៊ុក ដោយបានថាលោកជាបុគ្គលរកស៊ីបោកគេ ហើយ លើសពីនោះទៀត បុរសដដែលនោះបានបន្ថែមថា លោក អ៊ីណូ បោកតែអ្នកក្រុងទៅ មិនបាច់បោកអ្នកជាយដែនទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបញ្ចប់ការ Live នោះភ្លាម តារាចម្រៀងខាងលើបានបង្ហោះសារភ្លាមៗ ដោយមិនអាចទប់កំហឹងបាន ព្រមទាំងបញ្ជាក់ច្បាស់ៗថា បើបុរសរូបនោះមិនចេញមុខមកសុំទោសជាសាធារណៈទេ លោកនឹងដាក់ពាក្យបណ្តឹងជាក់ជាមិនខាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលោក អ៊ីណូ បានរៀបរាប់ថា ៖ «ខ្ញុំបាទ ENO អត់ខ្វល់លោកធ្វើការងារស្អីទេ ឆាប់ចេញមុខមកសុំទោសខ្ញុំជាសាធារណៈភ្លាម ព្រោះលោកចូលខមិនក្នុងការ Live រកស៊ីរបស់ខ្ញុំ ពីបទចោទប្រកាន់ជាសាធារណៈថាខ្ញុំរកស៊ីលក់ខោអាវបោកអ្នកភ្នំពេញ ហើយប្រើភាសាអសីលធម៌ មកលើខ្ញុំក្នុងការឡាយថែមទៀត ។ ខ្ញុំរកស៊ីបោកអ្វីខ្លះ ស្រុកលោកលក់ម៉េចជារឿងរបស់លោកឯង ហើយខ្ញុំរកស៊ីបោកអ្វីពីពុកម៉ែបងប្អូន សូមឆ្លើយ ។ បញ្ជាក់: បើមិនចេញមុខសុំទោសខ្ញុំជាសាធារណៈទេ ពាក្យបណ្តឹងខាងមេធាវីខ្ញុំ នឹងទៅដល់ផ្ទះលោកឆាប់ៗនេះ» ៕

Related posts