កុំចេះតែហ៊ាន! ស្ងាត់ៗ លេចមុខសម្តែង​លោក អេ​ដ​វី​ន ត្រូវនាំខ្លួនទៅតុលាការដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក អេ​ដ វី​ន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុ.ធហត្ថ​រាជធានី​ភ្នំពេញ ឃា.ត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​​នឹង​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ។ការ​ឃាត់ខ្លួន​តារា​សម្តែង​រូប​នេះ បន្ទាប់​ពី​មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ដែល​គេ​ស្គាល់​ថា ជា​អា​ខោ​ន​របស់​ឈ្មោះ សុទ្ធ ក​ញ្ច​កា ដែល​ជា​គូស្នេហ៍​របស់​លោក​អេដ​វី​ន តែ​អ្នកខ្លះ​ថា (​ស្រី​របស់ អេ​ដ​វី​ន​) បាន​បង្ហោះ​នូវ​រូបភាព​អំពើ​ហិ​.​ង្សា​មួយ វាយតប់​នាង បណ្តាល​ឲ្យ​រង​របួស​ស្នាម​សុះសាច់ ។ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ នឹង​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​តារា​តារា​សម្តែង​លោក អេ​ដ វី​ន ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ប្រពន្ធ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រោយ​កើត​មាន​អំពើ​ហិ​.​ង្សា​នោះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច បន្ទាប់​មក​សមត្ថកិច្ច​កងរាជអាវុ.ធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​លោក​អេ​ដវីន ដែល​ជាតា​រា​សិ​ស្បៈ​សម្តែង​រូប​នេះ ។ ពេល​ឃាត់​លោក​អេ​ន​វី​ន​រួច​ហើយ សមត្ថកិច្ច​កងរាជអាវុ.ធហត្ថ​ក៏​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​តែ​ម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​អ្នក​តាម​ប្រមាញ់​ករណី​ខាងលើ​នេះ បាន​កត់សម្គាល់​ឃើញ​ថា នៅ​ពេល​សមត្ថកិច្ច​កងរាជអាវុ.ធហត្ថ​នាំ​ខ្លួន​លោក​អេដ​វី​ន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ស្រាប់តែ​ឃើញ​គូស្នេហ៍​របស់​លោក​អេ​ដ​វី​ដ ក៏​បាន​ទៅ​តាម​សុំ​ដក​ពាក្យបណ្តឹង ដើម្បី​បើកផ្លូវ​ឲ្យ​ស្ថាប័ន​អយ្យការ​លើកលែង​ការ​ចោទប្រកាន់​ទៅ​លើ​លោក​អេ​ដ វី​ន ឲ្យ​មាន​សេរីភាព​បាន​ជួបជុំ​ប្រពន្ធ​កូន​វិញ ហើយ​បើ​ទោះបី​ស្នាម​ជាំ​នៅ​ដិតដាម​ជាប់​ពេញ​ខ្លួន​យ៉ាងណា​ក្តី ក៏​នាង​មិន​ដាច់​ចិត្ត​ទេ បាន​ទៅ​តាម​យក​បាយ​ទឹក​ឲ្យ​លោក​អេ​ន​វី​ន​ហូប​ចុក​ថែម​ទៀត​ផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឱ្យ​កត់សម្គាល់​ឃើញ​ទៀត​ថា នៅ​ពេល​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​តារា​សម្តែង​លោក អេដ វី​ន ទៅ​ដល់​តុលា​ការ​នោះ ក៏​ឃើញ​មាន​សាច់ញាតិ និង​ក្រុម​គ្រួសារ​របស់ អេ​ដ វី​ន ប្រមាណ​បួនដប់​នាក់ ខ្លះ​កាន់​អាវរ​ងារ ខ្លះ​កាន់​ឆ័​ត្រ​ទៅ​បាំង និង​បាន​ទៅ​ឈរ​ពាំងមុខ​កាមេរ៉ា​អ្នក​សារព័ត៌មាន​ដែល​តាម​ប្រមាញ់​តារា​រូប​នោះ ក្នុង​ចេតនា​បិទ​បាំង​មិន​ឲ្យ​ឃើញ​មុខមាត់​ឡើយ ខណៈ​ពេល​សមត្ថកិច្ច​នាំ​ចុះ និង​នាំ​ឡើង​រថយន្ត​នៅ​មុខ​បរិវេណ​សាលាដំបូង​ម្តង ៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ទៀត​ថា តំណាង​អយ្យកា​របើក​ការ​សាកសួរ​លើ​សំណុំរឿង​នេះ​រហូត​ដល់​ម៉ោង​១១​និង​៣០​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ រួច​បាន​ផ្ញើ​តារា​សម្តែង​លោក​អេ​ដ​វី​ន ទៅ​ឱ្យ​សមត្ថកិច្ច​អាវុ.ធហត្ថ​វិញ ដោយ​តម្រូវ​ឲ្យ​ថ្ងៃរសៀល​នាំ​មក​សួរ​បន្ត​ទៀត ដើម្បី​សម្រេច​ចោ.ទ ឬ​មិន​ចោ.ទប្រកា.ន់ តាម​ឆ័​ន្ទា​នុ​សិទ្ធ​របស់​អយ្យការ ។ ប្រភព Koh Santepheap Daily

Related posts