ហួសចិត្ត! នារីបុគ្គលិករត់តុម្នាក់យំសស្រាក់ ព្រោះតែភ្ញៀវហូបហើយរត់បាត់ស្រមោលមិនបង់លុយ មានអីស្រាបតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ មានរឿងរា៉វដ៏សែនហួសចិត្ត និងនឹកអាណិតដល់ស្រ្តីជាបុគ្គលិករត់តុម្នាក់ ក្រោយឃើញរូបភាពដែលត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនៃប្រទេសវៀតណាម បាននាំគ្នាបង្ហោះចែករំលែកយ៉ាងផុសផុល ពីនារីរត់តុម្នាក់អង្គុយយំនៅនឹងតុអាហារដ៏គួរឱ្យអាសូរ ព្រោះតែភ្ញៀវញ៉ាំរួចហើយ បានរត់គេចអស់ ដោយមិនបានចេញលុយ ហើយថៅកែតម្រូវឱ្យនារីរត់តុរូបនោះត្រូវចេញថ្លៃម្ហូបមួយតុនោះជំនួសភ្ញៀវ នៅភោជនីយដ្ឋានមួយកន្លែងនៅក្នុងទីក្រុងហូជីមិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីដែលជាបុគ្គលរូបនេះបានបម្រើតុភ្ញៀវមួយក្រុមនោះ ចាប់ពីពេលចាប់ផ្តើមចូលញ៉ាំ រហូតបញ្ចប់ ប៉ុន្តែដោយសារតែនាងធ្វេសប្រហែសតែប៉ុន្មាននាទី នៅពេលនាងរត់ទៅបម្រើតុផ្សេង ជាហេតុធ្វើឱ្យក្រុមភ្ញៀវទាំងនេះនាំគ្នាដាក់មេប្រូចបាត់ស្រមោលតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមភ្ញៀវបានចាកចេញដោយមិនបានបង់លុយ ដោយទុកឱ្យស្រ្តីអ្នកបម្រើនោះ ត្រូវចេញថ្លៃវិក្កយបត្រស្មើនឹងប្រាក់ខែរបស់នាង១ខែ គឺ ៥.២ លានដុង (ប្រហែលជាង ២០០ ដុល្លារ)។តែយ៉ាងណាមិញ បើតាមការឱ្យដឹងនោះ មានក្រុមភ្ញៀវដទៃដែលមានទឹកចិត្តសប្បុរសធម៌ បានជួយនាង ៩សែនដុង ដើម្បីសម្រាលបន្ទុកនេះ។ ហើយម្ចាស់ភោជនីយដ្ឋាន ក៏ត្រូវបានដឹងថា បានធ្វើការឆែកមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកក្រុមភ្ញៀវលេងខូចទាំងនោះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញហេតុការណ៍ដ៏គួរឱ្យហួសចិត្តនេះផងដែរ ដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមជាច្រើន ហើយអ្នកលេងបណ្តាញសង្គមភាគច្រើនមានការខឹងសម្បា និងមានការអាណិតអាសូរខ្លាំងចំពោះនារីរត់តុម្នាក់នោះ ហើយអ្នកខ្លះទៀតក៏បាននិយាយថានេះក៏ជាបទពិសោធន៍មួយដើម្បីឱ្យមានការប្រុងប្រយ័ត្នជាងមុនចំពោះករណីលើកក្រោយៗទៀត។

Related posts