ថ្មរាប់សិបតោន ត្រូវបានដឹកជញ្ជូនឡើងភ្នំ ក្នុងតំបន់​រមណីយដ្ឋាន​​ម៉ុង​ ឫទ្ធី​សែនជ័យ​ ដើម្បីធ្វើរឿងមួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅ លោកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះនៅក្នុងផេកផ្លូវការរបស់លោកពីសកម្មភាពនៃការចុះពិនិត្យការដឹកជញ្ជូនដុំថ្ម ដែលមានទម្ងន់រាប់សិបតោន ដើម្បីសាងសង់​ប្រាសាទព្រះវិហារ​ជា​និមិត្តរូប​ និងចេតីយ៍ថ្មី​ នៅលើកំពូលភ្នំ​ក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើយើងក្រលែកមើល ក្រៅអំពីរូបភាពនៃដំណើរការការដឹកជញ្ជូនថ្មសាងសង់ យើងក៏ឃើញមានរូបថតដែលលោកឧកញ៉ា បានថតរួមជាមួយកូនៗ និងចៅ រួមជាមួយភរិយាជាទីស្រលាញ់របស់លោក ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា ថ្មទម្ងន់រាប់សិបតោន ត្រូវបានដឹកជញ្ជូនឡើងភ្នំ ដើម្បីសាងសង់ប្រាសាទព្រះវិហារសិប្បនិម្មិត និងចេតីយ៍ ដោយថ្មទាំងនោះ ត្រូវបានយកមកជួលជាងឲ្យឆ្លាក់អក្សរ​(ចារឹក​លើផ្ទាំង​សីលា​)​។ យ៉ាងណាមិញ ដោយសារតែ ថ្មមួយដុំៗ មានទម្ងន់រហូតដល់ទៅ ៤៥ តោន ទើបបាន​ជាយក​អ៊ិចស្ការវ៉ាទ័រ​ ៣គ្រឿង​មក​ផ្គុំ​គ្នា​​ទើបអាច​ដាក់ចុះ​ពីលើ​រថយន្ត​ហ្លាតដឺហ្វ័ម​បាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧកញ៉ា ក៏បានរៀបរាប់ទៀតថា ” ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នៅក្នង​ឆ្នាំ​២០២២ខាងមុខ​នេះ​ ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដែល​និយម​ទៅធ្វើទេសចរណ៍​ ក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ​ប្រាកដជា​បាន​ឃើញ​សមតិផល​ខាងលើនេះ​ជាក់ជាមិនខានឡើយ​ ” ៕ ប្រភព Sabay News

Related posts