អាសូរណាស់! ម្ដាយជាប់ចត្តាឡីស័ក ឪពុកស្លា.ប់ដោយសារកូ.វីដ បន្សល់កូនតូចៗ ៣ នាក់ ឃុំខ្លួននៅក្នុងផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយដល់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាននឹងកំពុងបន្តរាតត្បាតនៅកម្ពុជា ដែលគេសង្កេតឃើញមានអ្នកជំងឺរាប់រយនាក់ បានរកឃើញវិជ្ជមានរៀងរាល់ថ្ងៃ ត្រូវឡើងឡានពេទ្យជាបន្តបន្ទាប់ដើម្បីទៅព្យាបាល ព្រាត់ប្រាសឃ្លាតចាកគ្រួសាររបស់ខ្លួន គួរឱ្យអាសូរជាទីបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងដូចទៅនឹងករណីមួយនេះ ក្រុមគ្រួសារមួយរស់នៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានមេគ្រួសារបានស្លា.ប់បាត់បង់ជីវិត ដោយសារជំ.ងឺកូ.វីដ-១៩ ខណៈភរិយារបស់សាកស.ពកំពុងធ្វើចត្តាឡីស័ក បន្សល់ទុកនូវកូនតូចៗចំនួន ៣ នាក់ កំព្រាឪពុកទាំងវ័យក្មេង ត្រូវបន្តឃុំខ្លួននៅក្នុងផ្ទះ ៣ នាក់បងប្អូនតូចៗ គួរឱ្យសង្វេគជាទីបំផុត ។ ដោយយោងតាមគណនីឈ្មោះ Vida Marady ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវជីវិតដ៏សង្វេគនេះ មហាជនស្ទើរទប់ទឹកភ្នែកមិនជាប់ បានត្រឹមជូនពរឱ្យម្ដាយរបស់ក្មេងៗទាំង ៣ នាក់ ចៀសផុតពីជំ.ងឺកូ.វីដដ៏កា.ចសាហាវមួយនេះ ឆាប់បានវិលត្រឡប់មកគេហដ្ឋាន មើលថែកូនតូចៗរបស់ខ្លួនវិញ ព្រោះពួកគេត្រូវការភាពកក់ក្ដៅខ្លាំងបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះមហាជន ក៏បានបន់ស្រន់ឱ្យក្មេងៗចៀសផុតពីជំងឺនេះ ក្លាយខ្លួនជាក្មេងល្អទៅថ្ងៃអនាគត និង សូមឱ្យវិញ្ញាណក្ខន្ធ មេគ្រួសារ ដែលរងគ្រោះដោយសារកូ.វីដ ទៅកាន់សុខគតិភពផងដែរ ៕

Related posts