អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា សម្រាប់ទិញឧបករណ៍តេស្តរហ័សរកកូ.វីដ-១៩ ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ នេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង លោកជំទាវ ម៉ៅ ចំណាន បានប្រកាសឧបត្ថម្ភថវិកាជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣ លានដុល្លារ សម្រាប់ទិញឧបករណ៍តេស្តរហ័សរកមេរោ.គកូ.វីដ-១៩ ឬអាចហៅបានថា (Rapid Test) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា កន្លងមក ក្រសួង​សុខាភិបាល បានប្រកាស​ចាប់ផ្ដើម​អនុវត្ដ​នូវ​ឧបករណ៍​ធ្វើតេស្ដ​រហ័ស​រក​មេរោ.គ​កូ.​វីដ​-១៩ នៅ​គ្រប់​ទីតាំង​ដែល​សង្ស័យ​ទាំងអស់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ តាម​បណ្ដាល​ខេត្ត-ក្រុង ដែលមាន​ហានីភ័យ​ខ្ពស់ ​ ក្រោយពិនិត្យឃើញថា ឧបករណ៍​តេស្តនេះប្រើពេល​រហ័ស​ត្រឹមតែ ​១៥ ​នាទី អាចដឹងពី​លទ្ធផល​ភ្លាម មានគុណ​ភាព និង​ ប្រសិទ្ធភាព​ទៀតផង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការបរិច្ចាគថវិកាដើម្បីទិញឧបករណ៍នេះ បានធ្វើឱ្យមហាជននាំគ្នាគោរពកោតសរសើរនូវទឹកចិត្តលះបង់ដ៏ថ្លៃថ្លា ពុំអាចកាត់ថ្លៃបានរបស់អ្នកឧកញ៉ា ក្នុងការចូលរួមដោះស្រាយបញ្ហាលំបាកជាមួយប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាល ដើម្បីទប់ស្កាត់កម្ពុជា ពីការឆ្លងរីករាលដាលកាន់តែខ្លាំង និង ដើម្បីឈានទៅដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ដ៏អូសបន្លាយមួយនេះ ៕

Related posts