ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ រក​ឃើញ​ព្រះសង្ឃ និង​​អ្នក​ពាក់ព័ន្ធសរុប៣៩​អង្គ​/​នាក់ វិជ្ជមាន​កូ​.វី​ដ​-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១ មនុស្ស​ចំនួន​៣៩​នាក់ ក្នុង​នោះ​មាន​ព្រះ​ស​ង្ឈ​២២​អង្គ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​តេ​ស្តិ៍​សំណាក រក​ឃើញ​មាន​វិជ្ជមាន​កូ.​វី​ដ​១៩ ស្ថិតនៅ​ក្នុង​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹក​ថ្ងៃ​​ដដែលនេះដែរ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​សម្តេច​តេ​ជោ បាន​ធ្វើការ​តេ​ស្តិ៍​សំណាក លើ​ព្រះ​ស​ង្ឈ តាជី យាយជី ក្រុម​និស្សិត​ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ទាំងអស់​សរុប ៣៧៣​អង្គ​នាក់ ក្នុង​នោះ​មាន​ស្រី​៦១​នាក់ ។ ជា​លទ្ធិ​ផល នៃ​ការ​ពិនិត្យ​ពេញ​មួយ​ព្រឹក ឃើញ​ថា មាន​វិជ្ជមាន​កូ​.វី​ដ​១៩ សរុប​៣៩​អង្គ​នាក់ ក្នុង​នោះ​ដែរ មាន​ព្រះ​ស​ង្ឈ​២២​អង្គ , តាជី​យាយជី ០៣​នាក់ , និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត ០២​នាក់ និង​ប្រជាពលរដ្ឋ​លក់ដូរ​ក្នុង​វត្ត ១២​នាក់​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ហើយ​នោះ ព្រះ​ស​ង្ឈ និង​អ្នក​ពាក់ព័ន្ធ​ទាំង​៣៩​អង្គ​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​យក​ទៅ​កាន់​កន្លែង​សម្រាក​ព្យាបាល​ផង​ដែរ ។ ដោយឡែក ព្រះ​ស​ង្ឈ និង​អ្នក​ដែល​ឆ្លងកាត់​ការ​តេ​ស្តិ៍​សំណាក​ហើយ​មិន​មាន​វិជ្ជមាន​កូ​.វី​ដ​១៩​នោះ គឺ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័​ក្ត​១៤​ថ្ងៃ នៅ​ក្នុង​វត្ត​ផង​ដែរ ។ជុំវិញ​ករណី​នេះ បើ​តាម​ការ​បញ្ជាក់​ពី ពី​មន្ត្រី​អាជ្ញាធ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ អោយ​ដឹង​ថា ៖ ដំបូង​ឡើយ គឺ​មាន​តា​អាចារ្យ​ម្នាក់​នៅ​ក្នុង​វត្ត​បាន​ស្លា.ប់ ហើយ​ក្រោយ​ការ​ស្លា.ប់​ហើយ​នោះ ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​តេ​ស្តិ៍​សំណាក ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូ.​វី​ដ​១៩ ។ ក្រោយ​ការ​ពិនិត្យ​ឃើញ​ហើយ​នោះ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ស្រាប់តែ​មាន​ព្រះ​ស​ង្ឈ​១​អង្គ​បាន ពិនិត្យ​សំណាក ឃើញ​មាន​វិជ្ជមាន​កូ.​វី​១៩​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មាន​ព្រះ​ស​ង្ឈ​១​អង្គ​មាន​វិជ្ជមាន​ហើយ​នោះ ក្រុម​អាជ្ញាធរ​បាន​ចុះ ហ៊ុំ​ព័ទ្ធ​ទីតាំង​វត្ត​ទាំងមូល ដោយ​ចាក់សោរ​ទ្វាររបង​វត្ត និង​តម្រូវ​អោយ​ព្រះ​ស​ង្ឈ តាជី​យាយជី និង​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​វត្ត​ទាំងអស់ ត្រូវធ្វើ​សំណាក ។ លុះ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឆ្នាំ​ខាងលើ ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​ធ្វើ​សំណាក​ដល់​ក្នុង​វត្ត ហើយ​ក៏​ពិនិត្យ​ឃើញ មាន​វិជ្ជមាន​កូ.​វី​ដ​១៩ ចំនួន​៣៩​អង្គ​នាក់​តែ​ម្តង​ទៅ ។ សូម​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់ ក្រោយ​ការ​ផ្ទុះ​ព្រឹត្តិការណ៍​២០​កុម្ភៈ រក​ឃើញ​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៣​ហើយក្នុង​រាជធានីភ្នំពេញ​ ​មាន​វិជ្ជមាន​កូ.​វី​ដ​-១៩ ៕​ ប្រភព Koh Santepheap Daily

Related posts