ដើម្បីលើកទឹកចិត្ត ! លោកស្រី ទ្រី ដាណា បានធ្វើរឿងមួយនេះភ្លាម ជូននគរបាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ១៦ ខែ មិថុនា​ ឆ្នាំ ២០២១ នេះ ​តាមរយៈផេកផ្ទាល់ខ្លួនរបស់លោក លោកស្រី ទ្រី ដាណា បានបង្ហោះសារឱ្យបានដឹងថា​ លោកស្រី និងស្វាមី បានប្រគល់រថយន្តសឺរ៉ែនមួយគ្រឿង ជូនដល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងខេត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៅកែពេជ្យចិត្តធម៌រូបនេះ បានបញ្ជាក់ផងដែរថា នេះជាការលើកទឹកចិត្ត ដល់កងកម្លាំង ដែលខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងសូមជូនពរដល់កងកម្លាំងទាំងអស់ ជោគជ័យគ្រប់ភារកិច្ចការងារ ក្នុងគោលដៅការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ជុំវិញការប្រគល់រថយន្តជូននេះផងដែរ ដោយសារបរិបទកូ.វីដ-១៩ ធ្វើឱ្យថៅកែពេជ្យរូបនេះ មិនអាចទៅប្រគល់ជូនផ្ទាល់បាននោះទេ លោកស្រី បានត្រឹមឱ្យតំណាងទៅប្រគល់ជំនួសតែប៉ុណ្ណោះ ៕

Related posts