បែកធ្លាយវីដេអូថ្មីមួយទៀត ឧកញ៉ា ហេង សៀ បើកឡានបុករថយន្តមួយ ចុះមកយកដៃខ្ទប់ពោះ

ជុំវិញរឿងរ៉ាវប្ដឹងផ្ដល់ រវាងឧកញ៉ា ហេង សៀ និង កញ្ញា មាន ពេជ្ររីតា បាននឹងកំពុងក្ដៅគគុក នឹងជាប្រធានបទដែលមហាជនកំពុងតាមដានយ៉ាងសកម្មនៅលើបណ្ដាញ ខណៈដែល ឧកញ៉ា ហេង សៀ ប្ដឹងចោទប្រកាន់ កញ្ញា មាន ពេជ្ររីតា បានលួ.ចទូរស័ព្ទ និង ចាក់លោកនៅក្នុងឡាន បណ្តាលឲ្យរងរបួ.សធ្ងន់ ចំណែកកញ្ញា មាន ពេជ្ររីតា បានប្ដឹងចោទប្រកាន់ លោកឧកញ៉ា ហេង សៀ វិញថាបានប៉ុនប៉ងរំ.លោ.ភសេពសន្ថវៈ នៅក្នុងឡានមានស្ថានទម្ងន់ទោស ។

ជុំវិញរឿងរ៉ាវខាងលើនេះដែរ ចាប់តាំងពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ មក គេឃើញមានបែកធ្លាយវីដេអូកាម៉េរ៉ាជាបន្តបន្ទាប់ ដោយមានទាំងវីដេអូបង្ហាញពីសកម្មភាពជម្លោះរវាងអ្នកទាំង ២ នៅក្នុងឡាន កាលពីថ្ងៃកើតហេតុ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ ដែលធ្វើឱ្យមហាជនកាន់តែមានចម្ងល់ និង កាន់តែចង់ដឹងស៊ីជម្រៅជាងនេះទៅទៀត ។

ជាក់ស្ដែង ថ្មីៗនេះមានវីដេអូកាម៉េរ៉ាសុវត្ថិភាព មួយទៀតបានបែកធ្លាយនៅលើបណ្ដាញសង្គម ដែលជាវីដេអូក្រោយអ្នកទាំង ២ មានជ.ម្លោះរវាងគ្នា កាលពីថ្ងៃកើតហេតុ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ ។

ជាក់ស្ដែង តាមរយៈវីដេអូដែលទទួលបាន បានបង្ហាញឱ្យឃើញថា ក្រោយអ្នកទាំង ២ មានជ.ម្លោះរួចមក ឧកញ៉ា ហេង សៀ ក៏បានបើករថយន្តម៉ាក Kia ពាក់ស្លាកលេខ ភ្នំពេញ 2AC-7258 ទៅបុកនឹងឡាន Land Cruiser មួយគ្រឿងយ់ាងដំណំ ដែលតាមរយៈវីដេអូនោះ លោកបានចុះពីលើឡានមក ដោយយកដៃខ្ទប់ពោះ និង មានឈា.មមួយចំនួនជាប់អាវ​ផងដែរ ដែលធ្វើឱ្យមហាជនកាន់តែមានចម្ងល់មួយកម្រិតទៀត ៕

Related posts