មិនឈរអោបដៃមើលទេ! នាយពាក់មី ធ្វើរឿងនេះភ្លាម ក្រោយឃើញមហាជនគាំទ្រ រ៉េត សារីតា ព្រោងព្រាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចែម ចាន់រ៉ា ឬដែលមហាជនបានស្គាល់ថា ជានាយពាក់មី តារាកំប្លែង ពូកែសម្តីចាក់ទឹកមិនលិចនោះ កាលពីពេលថ្មីៗ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានសរសេររៀបរាប់ ដោយអំពាវនាវឲ្យមហាជន និងប្រជាពលរដ្ឋខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលរួមបោះឆ្នោតឲ្យកញ្ញា រ៉េត សារីតា បេក្ខភាព តំណាងឲ្យជាតិកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ដោយលោកបានសរសេរយ៉ាងដូច្នេះថា÷

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះខ្ញុំបានឃេីញ​បងប្អូនដែលជាម្ចាស់ផេក​គាំទ្រ​វិស័យ​បវរកញ្ញា​យេីង​ បាននាំគ្នាលេងកម្មវិធី​ ១$ For Vote Miss Universe Cambodia ។ ខ្ញុំបាទ ចែម ចាន់រ៉ា (នាយ ពែកមី) ព្រមជាមួយក្រុមគ្រួសារ​ រួមទាំងក្រុម​ការងារ​សម្រស់ធម្មជាតិទាំងអស់គ្នាក៏បានចូលរួមលេងកម្មវិធីនេះ​ដេីម្បីជាការលេីក​ទឹកចិត្តដល់​បវរកញ្ញា​កម្ពុជា​យយេីងចំនួន ៩៩.៩៩$ ស្មេីនឹង​ ៥០០ សំលេង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតមានមេាទនភាពណាស់ក្នុងការគាំទ្រស្រ្តីដែលតំណាងអោយប្រទេសកម្ពុជា ចូលរួមប្រកួតលេីកឆាកអន្តរជាតិ ។ រ៉េត​ សារីតា​ ជា​បវរកញ្ញា​ម្នាក់ដែលធ្វេីអោយខ្ញុំ​ចាប់​អារម្មណ៍ប្អូនស្រី​យ៉ាងខ្លាំងជាមួយការតាំងចិត្ត​ ការលះបង់​ ក្នុងការទៅប្រកួតតំណាង​កម្ពុជា​ទាំងពិភពលោកកំពុងជួបគ្រោះ​ជំងឺ Covid-១៩ ។ជាចុងក្រោយសូមជូនពរ​ប្អូនស្រី​ រ៉េត​សារីតា​ មានសុខភាពល្អនៅក្នុងការប្រកួត​ នាំភាពជោគជ័យជូនប្រទេស​កម្ពុជា​យេីង​ ព្រោះបងជឿជាក់ទៅលេីប្អូនថា​ប្អូនស្រីអាចធ្វេីអោយ​ពិភពលោក​ចាប់​អារម្មណ៍​មកលេី​កម្ពុជា​យេីង​ដោយ​សមត្ថភាព​ពិតរបស់ប្អូន ភាពក្លាហាន​ នឹងចំណេះដឹងដ៏គួរអោយសរសេីររបស់ប្អូន​ ហេីយបងពិតជា​មាន​មោទនភាព​ណាស់ចំពោះប្អូន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែលថា លទ្ធផលនៃការបោះឆ្នោត គទ្រពីសំណាក់មហាជន នឹងជួយឲ្យបេក្ខភាពដែលមានសំលេងគាំទ្រច្រើនជាងគេបង្អស់ អាចមានឱកាសចូលដល់វគ្គ២១នាក់ ចុងក្រោយដោយស្វ័យប្រវត្តិ ក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលលើកទី២១នេះ៕

Related posts