ក្រោយសំងំលាក់រឿងឈឺធ្ងន់មិនហ៊ានសុំជំនួយ ពេលនេះ នាយក្រិន មានសង្ឃឹមវិញខ្លះហើយ ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ ក្រោយពីទទួលបានដំណឹងពីស្ថានភាពជំ.ងឺរបស់តារាកំប្លែងមាឌតូចល្អិត នាយក្រិន បានចូលបន្ទប់សង្គ្រោះបន្ទាន់ ព្រោះពោះវៀនធ្លាក់ចូលពងនោះ បានធ្វើឱ្យមហាជន និង មិត្តសិល្បករជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងដល់លោក ពោលគឺទាំងសុខភាព និង ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងនាមជាពោះម៉ាយត្រូវចិញ្ចឹមបីបាច់កូនទាំង ៣ តែម្នាក់ឯងនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយភ្លៀងមេឃស្រឡះ មនុស្សល្អព្រះតាមជួយ ដំណឹងរបស់ នាយក្រិន ត្រូវបានផ្សព្វផ្សាយ និង ចែករំលែកតៗគ្នាហើយនោះ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ នេះ តារាកំប្លែងខាងលើក៏ត្រូវបាន សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកថវិកានៃ ​មូលនិធិសិល្បករចាស់ជរា ជូនដល់លោកហើយដែរ ដោយនេះគឺជាចំណែកមួយនៃការជួយដល់លោកក្នុងគ្រាលំបាកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាតាមផេក សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មិនបានបង្ហើបពីស្ថានភាពជំ.ងឺរបស់ នាយក្រិន បានធូរស្រាលយ៉ាងណាក្តី ប៉ុន្តែបើតាមរូបភាពមួយសន្លឹកដែលសមាគមខាងលើបានបង្ហោះនោះ បានបង្ហាញថា នាយហាក់មានស្ថានភាពប្រសើរជាងមុនបន្តិច បន្ទាប់ពីសង្គ្រោះបន្ទាន់កាលពីកន្លងទៅនេះ ។ ក្នុងនោះដែរ សមាគមក៏បានរៀបរាប់បញ្ជាក់ដែរថា «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភថវិកា មូលនិធិសិល្បករចាស់ជរា ជូនតារាកប្លែង នាយ ក្រិន ដែលមានជំ.ងឺពោះវៀនធ្លាក់ចូលពងផងដែរ» ៕

Related posts