ចូលរួមរំលែកទុក្ខផង! ភរិយាអ្នកនិពន្ធ ជុំ ប៊ុនធឿន ត្រូវបានទទួលមរណភាពហើយ ដោយសារតែ…

កាលពីពេលថ្មីៗនេះ មហាជនបានដឹងរួចមកហើយពីបញ្ហាលំបាករបស់ក្រុមគ្រួសារអតីតអ្នកនិពន្ធល្បីឈ្មោះលោក ជុំ ប៊ុនធឿន ក្រោយពីលោកបានលាចាកលោកកាលពីកំឡុងឆ្នាំ ២០០៧ ដោយភរិយា និង កូនស្រីរបស់លោកបានរស់នៅក្នុងជីវភាពខ្វះខាតយ៉ាងខ្លាំង ។

លើសពីនោះកាលពីកំឡុងខែមេសា ឆ្នាំ ២០២១ កន្លងទៅ ភរិយាកូនស្រីរបស់លោក ជុំ ប៊ុនធឿន បានប្រកាសស្វែងរកជំនួយក្រោយពីខ្លួន និង អ្នកម្តាយ គឺលោកស្រី ប្រាក់ ផល្លី បានជាសះស្បើយពីកូ.វីដ-១៩ ប៉ុន្តែស្ថានភាពជំងឺសួតម្តាយនៅតែធ្ងន់ ទើបខ្វះខាតប្រាក់ក្នុងការទិញថ្នាំសង្កូវព្យាបាលប្រចាំថ្ងៃ ។

នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះ តាមប្រភពស្និទ្ធស្នាលរបស់ក្រុមគ្រួសារអតីតអ្នកនិពន្ធខាងលើនេះ បានប្រាប់មកកាន់ ប្រជាប្រិយ នូវដំណឹងដ៏ក្រៀមក្រំមួយថា «លោកស្រី ប្រាក់ ផល្លី ភរិយាលោក ជុំ ប៊ុនធឿន បានទទួលមរណភាពហើយនៅវេលាម៉ោងប្រមានជា ៥:៣០ នាទីល្ងាច នៅឯគេហដ្ឋាន ក៏ព្រោះតែស្ថានភាពជំងឺសួតរបស់លោកស្រីធ្ងន់ធ្ងរខ្លាំង» ។

ដំណឹងខាងលើនេះដែរ បានធ្វើឱ្យមហាជន និង អ្នកស្គាល់ក្រុមគ្រួសាររបស់លោក ជុំ ប៊ុនធឿន បានចូលរួមរំលែកទុក្ខយ៉ាងខ្លាំង ហើយដំណឹងនេះក៏ជាការជូនដំណឹងដល់ញាតិមិត្តដែលធ្លាប់ស្គាល់លោក ជុំ ប៊ុនធឿន និង លោកស្រី ប្រាក់ ផល្លា ឱ្យបានដឹង ៕

Related posts