នារីម្នាក់បានរៀបរាប់ថា ខ្លួនឈឺដើររកពេទ្យទម្រាំបានចូលព្យាបាល ប៊ិះនឹងស្លា.ប់ព្រោះតែមូលហេតុនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នារីម្នាក់បានបង្ហាញបទពិសោធន៍ ដែលស្ទើរតែបាត់បង់ជីវិត ប្រាប់មហានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលខ្លួនមានជំងឺដើររកពេទ្យ ជាច្រើនស្ទើរតែទៅមុខលែងរួច ដល់ថ្នាក់សុំអង្វរតែគ្រូពេទ្យនៅតែមិនព្រមទទួលដដែល តែជាសំណាងល្អ បានជួបពេទ្យមួយទទួលព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយមានតម្លៃសមរម្យថែមទៀត។ តាមរយៈគណនីហ្វេសប៊ុកនារីខាងលើមានឈ្មោះ Doung Pkay បានសរសេររៀបរាប់ដំណើររឿងដែលខ្លួនដើររកពេទ្យព្យាបាលជំ.ងឺថា៖ «សូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នាផង កុំឲ្យជួបដូចខ្ញុំ។ អ្នកកើតជំ.ងឺកូ.វីដមានពេទ្យមកយកដល់ផ្ទះ មើលថែរក្សាអ្នកជំងឺជាសះស្បើយ តែបើឈឺជំ.ងឺផ្សេងខុសពីកូ.វីដ គឺដឹងតែស្លា.ប់ហើយ ពេទ្យអត់ទទួលទេ ខ្ញុំខ្យល់អត់បានគេង២ថ្ងៃ អស់កំលាំងញ័រខ្លួន ពិបាកដកដង្ហើម ភ្លាមៗខ្ញុំក៏កោសខ្យល់ប្រហែល២ម៉ោង នៅតែមិនធូរ ក៏ដាច់ចិត្តទៅរកពេទ្យដើម្បីព្យាបាល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែលទ្ធផលទទួលបានគឺជាការខកចិត្ត ហើយប៊ិះនឹងត្រូវអស់ជីវិត ដោយមិនមានឱកាសមកចែករំលែក ប្រាប់ដល់បងប្អូនដឹងទេ។ ដំបូងចូលពេទ្យរដ្ឋ ពេទ្យមិនទទួល ថាអ្នកជំងឺពេញហើយ ទោះខ្ញុំសុំអង្វរយ៉ាងណាក៏មិនព្រម ខ្ញុំសុំតែខ្យល់អុកស៊ីហ្សែនដើម្បីរស់ក៏មិនឲ្យ គឺនិយាយតែមួយម៉ាត់ថា មិនទទួលទៅរកពេទ្យផ្សេងទៅ ខ្ញុំក៏ចេញហើយបន្តទៅរកពេទ្យឯកជន។ ពេទ្យប្រាប់ថា មិនបើកព្យាបាលទេ ស្អែកបានបើក ទាំងដែលនៅក្នុងពេទ្យបើកភ្លើងឡើងភ្លឺ ហើយនៅខាងមុខពេទ្យមានឡាន៤-៥គ្រឿងទៀត ខ្ញុំក៏ចេញទៅរកពេទ្យនៅម្តុំក្បាលថ្នល់ទៀត តែលទ្ធផលគឺនៅតែពេទ្យមិនទទួល ខ្ញុំលើកដៃសំពះសុំឲ្យជួយ ព្រោះទ្រាំទៀតលែងបានហើយ ពេទ្យក៏មិនព្រម ហើយនិយាយថា បើយកថ្នាំទៅលេបបាន តែបើចូលព្យាបាលគឺអត់បានទេ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួរថាឲ្យខ្ញុំលេបថ្នាំម៉េច? បើដង្ហើមខ្ញុំដកលែងចង់បានហើយនឹង ដៃជើងក៏ស្ពឹកលែងដឹង មុខមាត់នឹងខ្លួនស្លេកលែងមានឈា.ម តើត្រូវលេបថ្នាំកើតដែរ? ខ្ញុំក៏ចេញរកពេទ្យបន្ត ហើយនៅតែពេទ្យនិយាយដដែល គឺមិនទទួលហើយដេញចេញទៀត ចុងក្រោយខ្ញុំបានទៅដល់ពេទ្យមួយ នៅផ្លូវ271 គាត់ព្រមទទួលព្យាបាល គាត់មិនខ្វល់ថាខ្ញុំមកពីតំបន់ណា ឬមានជំងឺអ្វី គាត់ដាក់អុកស៊ីហ្សែន និងមើលឈាមខ្ញុំត្រឹមត្រូវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែអ្វីដែលនឹកស្មានមិនដល់គឺដាច់ភ្លើងទៀត ខ្ញុំគិតថាជីវិតខ្ញុំប្រហែលចប់ត្រឹមពេលនឹងហើយ បេះដូងចាប់ផ្តើមលែងចង់ដើរ អារម្មណ៍ក៏រើរវា.យ តែខំប្រាប់ខ្លួនឯងថាមិនអីទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវតែស៊ូឲ្យបានទោះសល់ដង្ហើមចុងក្រោយ ក៏ត្រូវតែទ្រាំទុក្ខលំបាកជាច្រើន ខ្ញុំនៅអាចឆ្លងផុត ចុះហេតុអីបាននេះខ្ញុំឆ្លងមិនផុត។ទីបំផុតភ្លើងក៏ភ្លឺវិញ ជីវិតខ្ញុំក៏ឆ្លងផុត មកដល់ពេលនេះ ផ្តាំទៅមនុស្សទាំងអស់គ្នា ត្រូវសាងអំពើល្អ ទោះមានរឿងអ្វីកើតឡើងក៏យើងអាចឆ្លងផុតដែរ ហើយក៏អរគុណបងៗដែលជួយមើលថែ នឹងតស៊ូជូនខ្ញុំរកពេទ្យដើម្បីព្យាបាល ហើយក៏អរគុណដល់ពេទ្យនៅផ្លូវ271 ផ្ទះលេខ206 សង្កាត់ផ្សារដើមថ្កូវ ដែលមានឈ្មោះថា(ហេង ប្រិយ) ដែរផ្តល់ជីវិតថ្មីមកឲ្យខ្ញុំវិញម្តងទៀត ហើយថ្លៃព្យាបាលក៏មិនយកថ្លៃ»៕ប្រភពពីភូមិរ៉ារាត្រី

Related posts