អ្នកលក់សាច់គោនៅ​ផ្សារ​ចាម​ព្រែកប្រា បាត់បង់ជីវិតដោយសារ​ជំ.ងឺ​កូ.​វីដ ខណៈសមាជិកគ្រួសារត្រូវធ្វើចត្តាឡីស័ក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៧​ខែឧសភា​នេះ ​តាម​សេចក្តី​រាយការណ៍​ពី​លោក​ព្រំ សុផល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​ ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យបង្អែក​ខណ្ឌ​ច្បារអំពៅ​បាន​ចុះទៅ​ដឹក​ស.ព​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ី​ត សៃ​ម៉ាស់ អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម​មុខរបរ​លក់​សាច់គោ​នៅ​ផ្សារ​ជនជាតិ​ខ្មែរ​ឥស្លាម​(​ផ្សារ​ចាម​ព្រែកប្រា​) និង​មាន​ទីលំនៅ​ចំណុច​ផ្សារ​ចាម ផ្លូវ​៣៦៩​ភូមិ​ព្រែ​កតា​ពៅ​ សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ក្រុម​គ្រូពេទ្យ​ទៅ​ពិនិត្យ​សំណាក​ឃើញថា​ ស្ត្រី​រងគ្រោះ​បាន​ស្លា.ប់​កាលពី​ព្រលប់​ថ្ងៃទី​៧​ ខែឧសភា​នៅក្នុង​ផ្ទះ​ជនរងគ្រោះ​ផ្ទាល់ មាន​ផ្ទុក​ជំ.ងឺ​កូ.​វីដ​១៩​ ​ទើប​គ្រូពេទ្យ​សម្រេច​ដឹក​យក​ទៅ​បញ្ចុះ​តាម​ជំនាញ​គ្រូពេទ្យ​ដោយ​ពុំ​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​នៅ​លំនៅឋាន​ឡើយ​ ព្រោះ​ខ្លា.ច​ឆ្លង​ដល់​សមាជិក​ក្នុង​គ្រួសារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​កូនចៅ​និង​សមាជិក​ក្នុង​គ្រួសារ​ចំនួន​១០​នាក់ ​ត្រូវ​បាន​គ្រូពេទ្យ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែល​គួរ​ឲ្យ​បារ​ម្ភ​នោះ​ គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ទៅ​ទិញ​សាច់គោ​ដោយ​ពុំបាន​ដឹងថា ​ស្ត្រី​ជា​អ្នកលក់​សាច់គោ​មាន​ជំ.ងឺ​កូ.​វីដ​១៩​។ ​ហើយ​បើ​សង្ស័យ​សូម​ទៅ​ពិនិត្យ​សំណាក​ឲ្យ​ទាន់ពេលវេលា​៕

Related posts